អ៊ីស្រាអែល​ វាយប្រហារតំបន់ជួរភ្នំ​ក្នុងប្រទេសលីបង់​ ​សម្លាប់​មនុស្សជាង ២០ នាក់​

អន្តរជាតិះ- ក្រសួងសុខាភិបាលលីបង់ បានឲ្យដឹងថា មនុស្សយ៉ាងហោចណាស់ ២៣ នាក់ ស្លាប់បាត់បង់ជីវិត នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ទៅលើតំបន់កណ្តាលប្រទេសលីបង់ជាកន្លែងដែលគ្រួសារជនភៀសខ្លួនរស់នៅ។

– មនុស្ស ១៥ នាក់ ដែលភាគច្រើនជាស្ត្រី និងកុមារ ត្រូវបានសម្លាប់នៅក្នុងភូមិ Joun និង ៨ នាក់ផ្សេងទៀត នៅជិតភូមិ Baalchmay ។

– ភូមិទាំង ២ ស្ថិតនៅក្នុងតំបន់ភ្នំនៃប្រទេសលីបង់ និងតំបន់ខាងក្រៅ ដែលក្រុមប្រដាប់អាវុធ Hezbollah មានវត្តមានភាគច្រើន នៅទីនោះ ។

– ទន្ទឹមនោះ យោធាអ៊ីស្រាអែល បានបញ្ជាក់ថា ខ្លួនកំពុងពិនិត្យមើលការវាយប្រហារនេះ ដែលកើតឡើងបន្ទាប់ពីការវាយប្រហារមួយផ្សេងទៀតទៅលើគោលដៅរបស់ក្រុមហេសបូឡាមួយចំនួននៅជាយក្រុងភាគខាងត្បូងនៃទីក្រុងបេរូត។

– ដោយឡែក មនុស្ស ២ នាក់ ស្លាប់ ដោយសារការបាញ់គ្រាប់រ៉ុក្កែតរបស់ក្រុមហេសបូឡា នៅក្នុងទីក្រុង Nahariya ភាគខាងជើងនៃប្រទេសអ៊ីស្រាអែល។

– ការវាយប្រហារដោយគ្រាប់រ៉ុក្កែតនេះ បានកើតឡើងមួយថ្ងៃបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល ច្រានចោលបទឈប់បាញ់ជាមួយក្រុមហេសបូឡា រហូតដល់គោលដៅសង្គ្រាមសម្រេច។

– គួរបញ្ជាក់ថា យោធា​អ៊ីស្រាអែល​ នៅតែបន្ត​វាយលុក​ប្រឆាំង​នឹង​ក្រុម​ហេសបូឡា ដែល​ខ្លួន​ចាត់​ទុក​ថា​ជា​អង្គការ​ភេរវជន បន្ទាប់​ពី​ការ​ប្រយុទ្ធ​ឆ្លង​ដែន​ជិត​មួយ​ឆ្នាំ​បង្ក​ឡើង​ដោយ​សង្រ្គាម​នៅ​ហ្គាហ្សា៕

 

You might like