កីឡា ៖ – ក្លិប Al Hilal ត្រូវបានគេរាយការណ៍ថា ចង់បានខ្សែប្រយុទ្ធ Cristiano Ronaldo ដើម្បីជំនួស Neymar ក្រោយរបួសជាថ្មី និងត្រូវអវត្តមានរយៈពេល៤-៦ ខែទៀត ស្របពេលពាក្យចចាមអារ៉ាមចុងក្រោយថា Ronaldo ចង់ចាកចេញពី Al Nassr ។
– យោងតាមសារព័ត៌មាន Sport អះអាងថា ក្រុម Al Hilal របស់អារ៉ាប៊ីសាអូឌីត បានត្រៀមខ្លួនរួចរាល់ហើយក្នុងការបញ្ចប់កិច្ចសន្យារបស់ Neymar និងជំនួសដោយ Cristiano Ronaldo របស់ Al Nassr ។ ការផ្លាស់ប្តូរនេះនឹងធ្វើឱ្យមានការភ្ញាក់ផ្អើលជុំវិញពិភពលោក ។ ដូច្នេះយើងចាំមើលថាតើការផ្លាស់ប្តូរនេះនឹងអាចកើតមានឬអត់៕
