របាយការណ៍៖ ក្លិប Al Hilal ចង់បាន Rona​ld​o​ ដើម្បីជំនួស Neymar

កីឡា ៖ – ក្លិប Al Hilal ត្រូវបានគេរាយការណ៍ថា ចង់បានខ្សែប្រយុទ្ធ Cristiano Rona​ld​o​ ដើម្បីជំនួស Neymar ក្រោយរបួសជាថ្មី និងត្រូវអវត្តមានរយៈពេល៤-៦ ខែទៀត ស្របពេលពាក្យចចាមអារ៉ាមចុងក្រោយថា Rona​ld​o​ ចង់ចាកចេញពី Al Nassr ។

– យោងតាមសារព័ត៌មាន Sport អះអាងថា ក្រុម Al Hilal របស់អារ៉ាប៊ីសាអូឌីត បានត្រៀមខ្លួនរួចរាល់ហើយក្នុងការបញ្ចប់កិច្ចសន្យារបស់ Neymar និងជំនួស​ដោយ Cristiano Ronaldo របស់ Al Nassr ។ ការផ្លាស់ប្តូរនេះនឹងធ្វើឱ្យមានការភ្ញាក់ផ្អើលជុំវិញពិភពលោក ​។ ដូច្នេះយើងចាំមើលថាតើការផ្លាស់ប្តូរនេះនឹងអាចកើតមានឬអត់៕

You might like