កីឡា៖- លោក Ruben Amorim ត្រូវបានគេរាយការណ៍ថា បានកំណត់មុខសញ្ញាលើខ្សែការពារ Barcelona ជាគោលដៅផ្ទេរដំបូងមកកាន់ Manchester United ក្នុងខែមករា។
– លោក Amorim ត្រូវបាន Man Utd ជាគ្រូបង្វឹកថ្មីជំនួសលោក Erik ten Hag ខណៈដែលលោកនឹងចាប់ផ្តើមតួនាទីរបស់លោកជាផ្លូវការនៅក្លឹបបន្ទាប់ពីសម្រាកអន្តរជាតិក្នុងខែនេះ។
– លោកនឹងបន្តគ្រប់គ្រងក្លឹប Sporting មុនពេលចូលដឹកនាំក្រុមថ្មីរបស់លោកទល់នឹង Ipswich Town នៅថ្ងៃទី ២៤ ខែវិច្ឆិកា។ នៅពេលដែលលោកមកដល់ Old Trafford លោកនឹងមានពេលពីរបីសប្តាហ៍មុនពេលទីផ្សារដោះដូរកីឡាករបើកនៅខែមករា។
– យោងតាមសារព័ត៌មាន El Nacional បានឲ្យដឹងថា លោក Amorim បានកំណត់ទស្សនៈរបស់លោកលើការពង្រឹងតំបន់ការពារ ដោយកំណត់អត្តសញ្ញាណអតីតខ្សែការពាររបស់ Chelsea ដែលកំពុងលេងឲ្យ Barcelona កីឡាករ Andreas Christensen ដែលជាការចុះហត្ថលេខាដំបូងរបស់លោក ។ របាយការណ៍នេះបានបញ្ជាក់ថាលោកចាត់ទុក Christensen ជាកូនសោសំខាន់ ដើម្បីកែតម្រូវតំបន់ការពារនៅរដូវកាលនេះ៕
