លោក Amorim កំណត់មុខសញ្ញាកីឡាកររូបនេះ ជាគោលដៅផ្ទេរដំបូងមកកាន់ Man Utd

កីឡា៖- លោក Ruben Amorim ​ត្រូវបានគេរាយការណ៍ថា បានកំណត់មុខសញ្ញាលើខ្សែការពារ Barcelona ជាគោលដៅផ្ទេរដំបូងមកកាន់​ Manchester United ក្នុងខែមករា។

– លោក Amorim ត្រូវបាន Man Utd ជាគ្រូបង្វឹកថ្មីជំនួសលោក Erik ten Hag ​ ខណៈដែលលោកនឹងចាប់ផ្តើមតួនាទីរបស់លោកជាផ្លូវការនៅក្លឹបបន្ទាប់ពីសម្រាកអន្តរជាតិក្នុងខែនេះ។

– លោកនឹងបន្តគ្រប់គ្រងក្លឹប Sporting មុនពេលចូលដឹកនាំក្រុមថ្មីរបស់លោកទល់នឹង Ipswich Town នៅថ្ងៃទី ២៤ ខែវិច្ឆិកា។ នៅពេលដែលលោកមកដល់ Old Trafford លោកនឹងមានពេលពីរបីសប្តាហ៍មុនពេលទីផ្សារដោះដូរកីឡាករបើកនៅខែមករា។

– យោង​តាមសារព័ត៌មាន El Nacional បានឲ្យដឹងថា លោក Amorim បានកំណត់ទស្សនៈរបស់លោកលើការពង្រឹងតំបន់ការពារ ដោយកំណត់អត្តសញ្ញាណអតីតខ្សែការពាររបស់ Chelsea ដែលកំពុងលេងឲ្យ Barcelona ​កីឡាករ Andreas Christensen ដែលជាការចុះហត្ថលេខាដំបូងរបស់លោក ។ របាយ​ការណ៍​នេះ​បាន​បញ្ជាក់​ថា​លោក​ចាត់​ទុក​ Christensen ជា​កូនសោសំខាន់ ដើម្បី​កែ​តម្រូវតំបន់​ការពារ​នៅ​រដូវ​កាល​នេះ៕

You might like