កីឡាះ- លោក Ruben Amorim បានបន្សល់ទុកស្នាមញញឹមចុងក្រោយដល់អ្នកគាំទ្រ Sporting ក្រោយដឹកនាំក្រុមយកឈ្នះ Manchester City ដោយលទ្ធផល ៤-១ ក្នុងក្របខ័ណ្ឌ Champions League កាលពីយប់មិញ និងធ្វើឲ្យអ្នកគាំទ្រក្រុម Manchester United មានសង្ឃឹមយ៉ាងខ្លាំងលើលោក។
– ការចាញ់របស់ Man City នាពេលបច្ចុប្បន្ននេះ ដើរតួជាការលួងលោមចិត្តសម្រាប់អ្នកគាំទ្រ Old Trafford បន្ទាប់ក្លឹបរបស់ពួកគេបានធ្លាក់ចុះចាប់តាំងពីការចាកចេញរបស់លោក Alex Ferguson ក្នុងឆ្នាំ ២០១៣។
– ប៉ុន្តែការពិតជ័យជម្នះរបស់ Sporting ដែលដឹកនាំដោយលោក Amorim ជាគ្រូបង្វឹកថ្មីដែលនឹងចាប់ផ្តើមគ្រប់គ្រង Manchester United នៅសប្តាហ៍ក្រោយបន្ទាប់ពីយល់ព្រមក្លាយជាអ្នកជំនួសលោក Erik ten Hag នឹងធ្វើឲ្យអ្នកគាំទ្រកាន់តែមានទំនុកចិត្តលើលោក។
– ក្រុម Sporting របស់លោក Amorim លេងមិនបានល្អសម្រាប់ការប្រកួតបើកឆាក ៣៥ នាទីដំបូង ប៉ុន្តែលោកបានបង្ហាញពីការតាំងចិត្ត ភាពប៉ិនប្រសប់ និងភាពវៃឆ្លាតក្នុងការវាយបកពីការស៊ុតបាល់បញ្ចូលទីដើម្បីយកឈ្នះ និងឈានទៅចំណាត់ថ្នាក់លេខ ២ ក្នុងវគ្គចែកពូល Champions League ផងដែរ៕
