លោក Amorim បន្សល់ទុកស្នាមញញឹមចុងក្រោយដល់អ្នកគាំទ្រ Sporting ​ក្រោយយកឈ្នះ Man City

កីឡាះ- លោក Ruben Amorim បានបន្សល់ទុកស្នាមញញឹមចុងក្រោយដល់អ្នកគាំទ្រ Sporting ក្រោយដឹកនាំក្រុម​យកឈ្នះ ​Man​che​ster City ដោយលទ្ធផល ៤-១ ក្នុងក្របខ័ណ្ឌ Champions League កាលពីយប់មិញ និងធ្វើឲ្យអ្នកគាំទ្រក្រុម Manchester United ​មានសង្ឃឹមយ៉ាងខ្លាំងលើលោក។

– ការចាញ់របស់ Man City នាពេលបច្ចុប្បន្ននេះ ដើរតួជាការលួងលោមចិត្តសម្រាប់អ្នកគាំទ្រ Old Trafford ​បន្ទាប់ក្លឹបរបស់ពួកគេបានធ្លាក់ចុះ​ចាប់តាំងពីការចាកចេញរបស់​លោក Alex Ferguson ក្នុងឆ្នាំ ២០១៣។

– ​ប៉ុន្តែការពិត​ជ័យជម្នះរបស់ Sporting ដែលដឹកនាំដោយលោក Amorim ​ជាគ្រូបង្វឹកថ្មីដែលនឹងចាប់ផ្តើម​​គ្រប់គ្រង Man​ch​e​ster United ​នៅសប្តាហ៍ក្រោយបន្ទាប់ពីយល់ព្រមក្លាយជាអ្នកជំនួសលោក Erik ten Hag នឹងធ្វើ​ឲ្យអ្នកគាំទ្រកាន់តែមានទំនុកចិត្តលើលោក។

– ក្រុម Sporting របស់លោក Amorim លេងមិនបានល្អសម្រាប់ការប្រកួតបើកឆាក ៣៥ នាទីដំបូង ប៉ុន្តែលោកបានបង្ហាញពីការតាំងចិត្ត ភាពប៉ិនប្រសប់ និងភាពវៃឆ្លាតក្នុងការវាយបកពីការស៊ុតបាល់បញ្ចូលទីដើម្បីយកឈ្នះ និងឈានទៅចំណាត់ថ្នាក់លេខ ២ ក្នុងវគ្គចែកពូល Champions League ផងដែរ៕

You might like