Neymar នៅ​តែ​អវត្តមាន​ក្នុង​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​សម្រាប់​ការ​ប្រកួត​ជម្រុះ World Cup

កីឡា ៖- Neymar បានត្រលប់​មក​វិញ​ហើយ​បន្ទាប់​ពី​អវត្តមាន​ជាង​មួយ​ឆ្នាំ​ដោយ​សាររបួស​ ACL ​ ប៉ុន្តែរូបគេនៅ​តែ​អវត្តមាន​ក្នុង​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​សម្រាប់​ការ​ប្រកួត​ជម្រុះ World Cup ​​នៅខែវិច្ឆិកា។

– គ្រូបង្វឹកប្រេស៊ីលលោក Dorival Júnior មិនបានបញ្ចូលខ្សែប្រយុទ្ធឆ្នើមក្នុងក្រុមរបស់លោកទេកាលពីថ្ងៃសុក្រសម្រាប់ការប្រកួតជាមួយក្រុមជម្រើសជាតិវេណេហ្ស៊ុយអេឡានៅថ្ងៃទី ១៤ ខែវិច្ឆិកា និងទល់នឹងអ៊ុយរូហ្គាយ ៥ ថ្ងៃ​បន្ទាប់។

– Neymar បាន​វិល​ត្រឡប់​ទៅ​ក្លឹប Al-Hilal របស់​អារ៉ាប៊ីសាអូឌីត​វិញ ដោយចូលលេងបានប៉ុន្មាននាទីប៉ុណ្ណោះ​កាលពី​ថ្ងៃ​ទី ២១ ខែ​តុលា ក្នុង​ពាន​រង្វាន់ AFC Champions League ​។

– លោក Júnior បាននិយាយថា លោល បាននិយាយជាមួយ Neymar ៣ដងក្នុងរយៈពេលពីរខែចុងក្រោយនេះ ហើយខ្សែប្រយុទ្ធចង់លេងឱ្យក្រុមជម្រើសជាតិ ​។ Júnior ​បន្តថា ” Neymar បានជាសះស្បើយទាំងស្រុង ប៉ុន្តែ​រូបគេបានលេងពីរបីនាទីប៉ុណ្ណោះ ហើយនោះជាហេតុផលដ៏ធំមួយយើងសម្រេចចិត្តមិនកោះហៅគេចូលក្រុម” ។ “នៅឆ្នាំក្រោយ ​រូបគេនឹងមានពេលលេងកាន់តែច្រើន គេនឹងស្តារទំនុកចិត្តឡើងវិញទាំងស្រុងសម្រាប់ក្រុមជម្រើសជាតិ”។

– ​សូមជម្រាបថា ប្រេស៊ីលឈរនៅលេខរៀងទី ៤ ក្នុងវគ្គជម្រុះ World Cup នៅអាមេរិកខាងត្បូង ដោយមាន ៦ ពិន្ទុតាមពីក្រោយក្រុមកំពូលតារាងអាហ្សង់ទីន បន្ទាប់ពីការប្រកួត ១០ ជុំ។ ក្រុមកំពូលទាំងប្រាំមួយទទួលបានកៅអីអង្គុយដោយស្វ័យប្រវត្តិក្នុងការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០២៦ ។

– អ្នកចាំទី៖ Weverton (Palmeiras), Bento (Al-Nassr), Ederson (Manchester City)។

– ខ្សែការពារ៖ Danilo (Juventus), Vanderson (Monaco) Abner (Lyon), Guilherme Arana (Atletico Mineiro), Murillo (Nottingham Forest), Éder Militão (Real Madrid), Gabriel Magalhães (Arsenal), Marquinhos (Paris Saint-Germain)។

– ខ្សែបម្រើ៖ André (Wolverhampton), Bruno Guimarães (Newcastle), Gerson (Flamengo), Lucas Paquetá (West Ham), Andreas Pereira (Fulham), Raphinha (Barcelona)។

– ខ្សែប្រយុទ្ធ៖ Rodrygo (Real Madrid), Vinicius Júnior (Real Madrid), Luiz Henrique (Botafogo), Igor Jesus (Botafogo), Estêvão (Palmeiras), Savinho (Manchester City)។

You might like