កីឡា ៖- Neymar បានត្រលប់មកវិញហើយបន្ទាប់ពីអវត្តមានជាងមួយឆ្នាំដោយសាររបួស ACL ប៉ុន្តែរូបគេនៅតែអវត្តមានក្នុងក្រុមជម្រើសជាតិប្រេស៊ីលសម្រាប់ការប្រកួតជម្រុះ World Cup នៅខែវិច្ឆិកា។
– គ្រូបង្វឹកប្រេស៊ីលលោក Dorival Júnior មិនបានបញ្ចូលខ្សែប្រយុទ្ធឆ្នើមក្នុងក្រុមរបស់លោកទេកាលពីថ្ងៃសុក្រសម្រាប់ការប្រកួតជាមួយក្រុមជម្រើសជាតិវេណេហ្ស៊ុយអេឡានៅថ្ងៃទី ១៤ ខែវិច្ឆិកា និងទល់នឹងអ៊ុយរូហ្គាយ ៥ ថ្ងៃបន្ទាប់។
– Neymar បានវិលត្រឡប់ទៅក្លឹប Al-Hilal របស់អារ៉ាប៊ីសាអូឌីតវិញ ដោយចូលលេងបានប៉ុន្មាននាទីប៉ុណ្ណោះកាលពីថ្ងៃទី ២១ ខែតុលា ក្នុងពានរង្វាន់ AFC Champions League ។
– លោក Júnior បាននិយាយថា លោល បាននិយាយជាមួយ Neymar ៣ដងក្នុងរយៈពេលពីរខែចុងក្រោយនេះ ហើយខ្សែប្រយុទ្ធចង់លេងឱ្យក្រុមជម្រើសជាតិ ។ Júnior បន្តថា ” Neymar បានជាសះស្បើយទាំងស្រុង ប៉ុន្តែរូបគេបានលេងពីរបីនាទីប៉ុណ្ណោះ ហើយនោះជាហេតុផលដ៏ធំមួយយើងសម្រេចចិត្តមិនកោះហៅគេចូលក្រុម” ។ “នៅឆ្នាំក្រោយ រូបគេនឹងមានពេលលេងកាន់តែច្រើន គេនឹងស្តារទំនុកចិត្តឡើងវិញទាំងស្រុងសម្រាប់ក្រុមជម្រើសជាតិ”។
– សូមជម្រាបថា ប្រេស៊ីលឈរនៅលេខរៀងទី ៤ ក្នុងវគ្គជម្រុះ World Cup នៅអាមេរិកខាងត្បូង ដោយមាន ៦ ពិន្ទុតាមពីក្រោយក្រុមកំពូលតារាងអាហ្សង់ទីន បន្ទាប់ពីការប្រកួត ១០ ជុំ។ ក្រុមកំពូលទាំងប្រាំមួយទទួលបានកៅអីអង្គុយដោយស្វ័យប្រវត្តិក្នុងការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០២៦ ។
– អ្នកចាំទី៖ Weverton (Palmeiras), Bento (Al-Nassr), Ederson (Manchester City)។
– ខ្សែការពារ៖ Danilo (Juventus), Vanderson (Monaco) Abner (Lyon), Guilherme Arana (Atletico Mineiro), Murillo (Nottingham Forest), Éder Militão (Real Madrid), Gabriel Magalhães (Arsenal), Marquinhos (Paris Saint-Germain)។
– ខ្សែបម្រើ៖ André (Wolverhampton), Bruno Guimarães (Newcastle), Gerson (Flamengo), Lucas Paquetá (West Ham), Andreas Pereira (Fulham), Raphinha (Barcelona)។
– ខ្សែប្រយុទ្ធ៖ Rodrygo (Real Madrid), Vinicius Júnior (Real Madrid), Luiz Henrique (Botafogo), Igor Jesus (Botafogo), Estêvão (Palmeiras), Savinho (Manchester City)។
