កីឡា ៖- ខ្សែប្រយុទ្ធក្រុមជម្រើសជាតិអាហ្សង់ទីន និងក្រុម Inter Miland កីឡាករ Lautaro Martínez បានឈ្នះពានរង្វាន់ជើងមាសឆ្នាំ២០២៤( Golden Foot Awards 2024) ខណៈ Lionel Messi ត្រូវរងចាំឆ្នាំបន្ទាប់ទៀត។
– មុនឈ្នះពាននេះ Martínez បានផ្ដួលកីឡាករល្បីៗជាច្រើនដូចជា Marco Verratti, Neymar, Virgil van Dijk, Thomas Muller, Harry Kane, Kevin De Bruyne, Karim Benzema, Antoine Griezmman និង Lionel Messi ជាដើម ។

– សម្រាប់ឆ្នាំ២០២៣-២០២៤ Martinez បានទម្រង់លេងយ៉ាងលេចធ្លោមែនទែន ដោយបានស៊ុបញ្ចូលទីបាន២៧ គ្រាប់និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុម៧ ដងក្នុងការបង្ហាញខ្លួន៤៤ ប្រកួតកាលពីរដូវកាលមុន។ រដូវកាលនេះ កីឡាករវ័យ២៧ឆ្នាំរូបនេះរកបាន៥គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបាន៤គ្រាប់ក្នុង១២ប្រកួត៕
