រកឃើញអ្នកឈ្នះពានរង្វាន់ Golden Foot ឆ្នាំ២០២៤ ហើយ តែមិនមែន​ Messi នោះទេ

កីឡា ៖- ខ្សែប្រយុទ្ធក្រុមជម្រើសជាតិអាហ្សង់ទីន និងក្រុម Inter Miland កីឡាករ Lautaro Martínez បានឈ្នះពានរង្វាន់ជើងមាសឆ្នាំ២០២៤( Golden Foot Awards 2024) ខណៈ​ Lionel Messi ត្រូវរងចាំឆ្នាំ​បន្ទាប់ទៀត។

– មុនឈ្នះពាននេះ Martínez បានផ្ដួលកីឡាករល្បីៗជាច្រើនដូចជា Marco Verratti, Neymar, Virgil van Dijk, Thomas Muller, Harry Kane, Kevin De Bruyne, Karim Benzema, Antoine Griezmman និង ​ Lionel Messi ជាដើម ។

– សម្រាប់ឆ្នាំ២០២៣-២០២៤ Martinez បានទម្រង់លេងយ៉ាងលេចធ្លោមែនទែន ដោយបានស៊ុបញ្ចូលទីបាន២៧ គ្រាប់និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុម៧ ដងក្នុងការបង្ហាញខ្លួន៤៤ ប្រកួត​កាលពីរដូវកាលមុន។ រដូវ​កាល​នេះ កីឡាករ​វ័យ​២៧​ឆ្នាំ​រូបនេះរក​បាន​៥​គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​បាន​៤​គ្រាប់​ក្នុង​១២​ប្រកួត៕

 

You might like