កីឡាករ៤រូបនេះ មិនស្ថិតក្នុងផែនការរបស់លោក ​Amorim នៅ​ Man Utd​ នោះទេ

កីឡា៖ – Christian Eriksen, Casemiro, Antony និង Victor Lindelof ត្រូវបានគេរាយការណ៍ថាមិនមាននៅក្នុងផែនការរបស់ Ruben Amorim នោះទេ ខណៈដែលគ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់ត្រូវបានគេរំពឹងថានឹងត្រូវបានបញ្ជាក់ជាអ្នកចាត់ការថ្មីរបស់ Manchester United នាពេលខាងមុខនេះ។

– លោក Amorim ត្រូវបានគេជឿជាក់ថានឹងមកដល់ Old Trafford ​ រហូតដល់ថ្ងៃសម្រាកអន្តរជាតិខែវិច្ឆិកា ​ហើយការប្រកួតដំបូងរបស់ Ruben Amorim ក្នុងនាមជាអ្នកចាត់ការបិសាចក្រហម ត្រូវបានគេរំពឹងថានឹងទល់នឹង Ipswich Town ក្រៅដីនៅថ្ងៃទី ២៤ខែវិច្ឆិកា។

– គ្រូបង្វឹកវ័យ ៣៩ ឆ្នាំរូបនេះក៏បានកំណត់អត្តសញ្ញាណកីឡាករចំនួន ៣ នាក់រួចហើយដែលលោកចង់នាំយកមកជាមួយលោកនៅ Man U​​t​d ខណៈដែលយោងទៅតាម TEAMtalk បានឲ្យដឹងថាការសម្រេចចិត្តលើអនាគតលើកីឡាករ​ចំនួន ៤រូបនៃក្រុមបច្ចុប្បន្នត្រូវបានធ្វើឡើង។

– របាយការណ៍បានអះអាងថា Eriksen, Casemiro, Antony និង Lindelof មិនស្ថិតក្នុងផែនការរបស់លោក Amorim ទេ ដោយកីឡាករទាំងបួននឹងចាកចេញនៅឆ្នាំ ២០២៥ ដែលអាចមានសក្តានុពលនៅដើមខែមករា៕

You might like