កីឡា៖ – Christian Eriksen, Casemiro, Antony និង Victor Lindelof ត្រូវបានគេរាយការណ៍ថាមិនមាននៅក្នុងផែនការរបស់ Ruben Amorim នោះទេ ខណៈដែលគ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់ត្រូវបានគេរំពឹងថានឹងត្រូវបានបញ្ជាក់ជាអ្នកចាត់ការថ្មីរបស់ Manchester United នាពេលខាងមុខនេះ។
– លោក Amorim ត្រូវបានគេជឿជាក់ថានឹងមកដល់ Old Trafford រហូតដល់ថ្ងៃសម្រាកអន្តរជាតិខែវិច្ឆិកា ហើយការប្រកួតដំបូងរបស់ Ruben Amorim ក្នុងនាមជាអ្នកចាត់ការបិសាចក្រហម ត្រូវបានគេរំពឹងថានឹងទល់នឹង Ipswich Town ក្រៅដីនៅថ្ងៃទី ២៤ខែវិច្ឆិកា។
– គ្រូបង្វឹកវ័យ ៣៩ ឆ្នាំរូបនេះក៏បានកំណត់អត្តសញ្ញាណកីឡាករចំនួន ៣ នាក់រួចហើយដែលលោកចង់នាំយកមកជាមួយលោកនៅ Man Utd ខណៈដែលយោងទៅតាម TEAMtalk បានឲ្យដឹងថាការសម្រេចចិត្តលើអនាគតលើកីឡាករចំនួន ៤រូបនៃក្រុមបច្ចុប្បន្នត្រូវបានធ្វើឡើង។
– របាយការណ៍បានអះអាងថា Eriksen, Casemiro, Antony និង Lindelof មិនស្ថិតក្នុងផែនការរបស់លោក Amorim ទេ ដោយកីឡាករទាំងបួននឹងចាកចេញនៅឆ្នាំ ២០២៥ ដែលអាចមានសក្តានុពលនៅដើមខែមករា៕
