ភ្នំពេញះ – កម្លាំងជំនាញប្រឆាំងបទល្មើសគ្រឿងញៀន បានធើ្វការស្រាវជ្រាវបង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែនទ្រង់ទ្រាយធំ ចាប់ខ្លួនជនជាតិឡាវ ២នាក់ រឹបអូសគ្រឿងញៀនមួយចំនួនធំនៅរាជធានីភ្នំពេញ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង និងរាជធានីភ្នំពេញ ក្រោមការដឹកនាំសម្របសម្រួលដោយលោក សេង ម៉េងស្រ៊ុន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាបករណីរក្សាទុក ដឹកជញ្ជូនឆ្លងដែន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។
– អនុវត្តតាមបទបញ្ជារបស់ លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដឹកនាំបញ្ជារដោយលោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កម្លាំងជំនាញបង្ក្រាបបានករណីជួញដូរខាងលើនេះ ធ្វើឡើងនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង១៖៣៨នាទីរំលងអធ្រាត្រ នៅតាមផ្លូវលំ ក្នុងភូមិភ្លូផ្អែម សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
