ម្នាស់ផ្អែមឆ្ងាញ់លក់តាមដងផ្លូវ ជាតិក្នុងភូមិអន្លង់ស្ដៅខេត្តបាត់ដំបង កំពុងពេញនិយមដល់អ្នកធ្វើដំណើរ

បាត់ដំបងះ – ម្នាស់អន្លង់ស្ដៅ គឺជាប្រភេទផ្លែម្នាស់ម្យ៉ាងដែលមានរសជាតិផ្អែមឆ្ងាញ់ ស្រដៀងទៅនឹងផ្លែម្នាស់ទឹកឃ្មុំ ដែលធ្វើឲ្យអ្នកធ្វើដំណើរតាមដងផ្លូវ ឬភ្ញៀវទេសចរតែងពោលសរសើរមិនដាច់ពីមាត់អំពីរសជាតិ ដែលដាក់តាំងលក់នៅតាមដងផ្លូវក្នុងតំបន់នេះ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– លោក ផន សុវណ្ណ ជាប្រជាពលរដ្ឋរស់នៅក្នុងភូមិអន្លង់ស្ដៅ ឃុំគារ ស្រុកមោងឬស្សី ខេត្តបាត់ដំបង ដែលជាអ្នកដាក់លក់ផ្លែម្នាស់នៅតាមដងផ្លូវ បានរៀបរាប់ថា នៅក្នុងឃុំរបស់លោក ពិសេសគឺនៅក្រោយលំនៅឋានរបស់លោកផ្ទាល់តែម្ដង មានអ្នកដាំម្នាស់ប្រមាណ ២ ហិកតា ដែលបច្ចុប្បន្នត្រូវបានម្ចាស់ចម្ការចាប់ផ្ដើមប្រមូលផលជាបណ្ដើរៗ ហើយជាទម្លាប់នៅរៀងរាល់ឆ្នាំ ពិសេសគឺនៅរដូវប្រមូលផល អ្នកដែលរស់នៅតាមបណ្ដោយផ្លូវជាតិលេខ ៥ ក៏ដូចជារូបលោកផ្ទាល់ តែងនាំគ្នាទៅទិញពីម្ចាស់ ចម្ការ​យកមកដាក់តាំងនៅខាងមុខលំនៅឋានរៀងៗខ្លួន ដើម្បីដាក់លក់ជូនអតិថិជន ឬភ្ញៀវទេសចរដែលធ្វើដំណើរឆ្លងកាត់។

– លោក សុវណ្ណ បានបន្តថា នៅក្នុងមួយថ្ងៃលោកអាចលក់បានចាប់ពី ១ ផ្លូន ដល់ ២ ផ្លូន បើក្នុងមួយផ្លែមានតម្លៃ ១.៧០០ រៀល តែបើអតិថិជនយកច្រើនផ្លែ គឺលោកចុះថ្លៃបន្ថែមទៀត ហើយភាគច្រើនអ្នកដែលធ្វើដំណើរឆ្លងកាត់ តែងតែឲ្យរូបលោក ឬកូនស្រីរបស់លោកចិតឱ្យជាស្រេច ដោយក្រឡុកអំបិលម្ទេសច្រកថង់ដើម្បីឲ្យពួកគាត់ងាយស្រួលបរិភោគតាមផ្លូវ។

– លោកក៏បានផ្ដាំផ្ញើដល់អតិថិជន ឬភ្ញៀវទេសចរដែលបានធ្វើដំណើរចេញពីក្រុងបាត់ដំបងឆ្ពោះទៅកាន់ទីក្រុងភ្នំពេញ សូមកុំភ្លេចម្នាស់ផ្អែមអន្លង់ស្ដៅ គឺពិតជាមិនខកបំណងឡើយ ដោយសារតែរសជាតិផ្អែមមុត និងស្រួយ ដែលពិសាហើយមិនអាចបំភ្លេចបាន៕

You might like