លោក Musk មិនចង់ឱ្យប្រព័ន្ធ Starlink ជាប់ឈ្មោះជាឃាតករក្នុងជម្លោះនៅអ៊ុយក្រែននោះទេ

អន្តរជាតិះ – សហគ្រិនជនជាតិអាមេរិក និងជាស្ថាបនិកក្រុមហ៊ុន SpaceX លោក Elon Musk បានរិះគន់ការប្រើប្រាស់ប្រព័ន្ធ Starlink ក្នុងការវាយប្រហារគោលដៅនៃសង្គ្រាមអ៊ុយក្រែន និងជៀសវាងការប្រែក្លាយប្រព័ន្ធនេះទៅជាភាគីនៃជម្លោះ។

– លោក បានប្រាប់កាសែត The New York Times ថា ខ្ញុំមិនចង់ឱ្យផ្នែកនៃប្រព័ន្ធ Starlink ក្លាយជាភាគីមួយនៅក្នុងសង្គ្រាមនោះទេ ពោលគឺការប្រើប្រាស់ប្រព័ន្ធនេះសម្រាប់ការវាយប្រហារដោយដ្រូន។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ទោះជាយ៉ាងណា លោក ក៏បានទទួលស្គាល់ដែរថា Starlink គឺជាឆ្អឹងខ្នងនៃប្រព័ន្ធទំនាក់ទំនងសម្រាប់កងទ័ពអ៊ុយក្រែន និងសម្រាប់ប្រទេសអ៊ុយក្រែនទាំងមូល។ លោក បានបន្ថែមថា ប្រសិនបើពួកគេគ្មាន Starlink ទេនោះ ជួរខ្សែការពារទាំងមូលរបស់ពួកគេនឹងដួលរលំជាក់ជាមិនខាន។

– ការប្រកាសនេះ កើតឡើងចំពេលដែលអាជ្ញាធរអ៊ុយក្រែន កំពុងបង្កើនការវាយប្រហារដោយដ្រូនទ្រង់ទ្រាយធំលើប្រទេសរុស្ស៊ីដ៏ខ្លាំងក្លាជាលើកដំបូងមិនធ្លាប់មាន។

– Starlink ជាសេវាអ៊ីនធឺណេតពាណិជ្ជកម្ម ខណៈ Starshield ជាប្រព័ន្ធផ្កាយរណបសម្រាប់ប្រើប្រាស់ផ្នែករដ្ឋាភិបាល និងយោធា។

– កន្លងមក អ៊ុយក្រែន បានប្រើប្រាស់ប្រព័ន្ធនេះ ដោយខុសពីគោលការណ៍របស់ក្រុមហ៊ុន នាំឱ្យមានការផ្អាកបណ្ដោះអាសន្ន ដែលធ្វើឱ្យរចនាសម្ព័ន្ធកងទ័ពអ៊ុយក្រែនទាំងមូលស្ទើរតែដួលរលំ ដោយមិនមានអ្វីទំនាក់ទំនង ខណៈដ្រូនក៏បញ្ជាលែងកើតថែមទៀត៕

You might like