ភ្នំពេញះ – តម្លៃមាសបានធ្លាក់ចុះប្រមាណ ៥០០ ដុល្លារ ក្នុងមួយតម្លឹង ចាប់តាំងពីដើមខែតុលា ឆ្នាំ ២០២៦ ដោយសារសម្ពាធអតិផរណានៅសហរដ្ឋអាមេរិក ដែលធ្វើឱ្យធនាគារកណ្ដាលអាមេរិកដំឡើងអត្រាការប្រាក់។
– លោក ឡុង សំណាង នាយកអភិវឌ្ឍអាជីវកម្មនៃក្រុមហ៊ុន PP Link securities បានប្រាប់ឱ្យដឹងថាប្រសិនបើគិតត្រឹមថ្ងៃទី ០២ ខែតុលា ២០២៦ តម្លៃនៅ ៤២២៥ ដុល្លារ ក្នុងមួយអោន (៥០៩០ ដុល្លារ មួយតម្លឹង) តាំងពីពេលនោះមកចាប់ផ្ដើមដាំក្បាលចុះ ខណៈឥឡូវនេះ កំពុងស្ថិតនៅក្នុងតម្លៃ ៣៧៥៤ ដុល្លារ (៤៥២៥ ដុល្លារ មួយតម្លឹង) ពោលគឺធ្លាក់ចុះប្រមាណ ៥០០ ដុល្លារ ក្នុងមួយតម្លឹង។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– លោក ឡុង សំណាង បញ្ជាក់ថា កត្តាដែលនាំឱ្យធ្លាក់ចុះ ដោយសារតែការដំឡើងអត្រាការប្រាក់នៅដំណាច់ឆ្នាំ ២០២៦នេះស្ទើរតែ ១០០% ដោយដំឡើង ០.២៥% ដែលនឹងធ្វើឱ្យប្រាក់ដុល្លារឡើងថ្លៃ ហើយនឹងទាញឱ្យតម្លៃមាសធ្លាក់ចុះ។
– ទោះជាយ៉ាងណា អ្នកជំនាញរូបនេះ យល់ឃើញថា៖ «ផុតពីការដំឡើងអត្រាការប្រាក់នៅថ្ងៃទី ០៩ ខែធ្នូ ២០២៦ មាសនៅតែឡើងដដែល ដោយសារតម្លៃហាងឆេងមាស នៅតែជាផលិតផលហិរញ្ញវត្ថុដែលពេញនិយមបំផុត»។
– គិតត្រឹមម៉ោង ៩៖០០ ព្រឹកថ្ងៃព្រហស្បតិ៍នេះ តម្លៃហាងឆេងមាសនៅតាមបណ្ដាហាងនានាក្នុងរាជធានីភ្នំពេញ លក់ចេញ ៤៥៤ ដុល្លារ ក្នុងមួយជី៕
