តុលាការសម្រេចឃុំខ្លួនអតីតចាងហ្វាង សួន ចំរើន ដាក់ពន្ធនាគារ «ម១»ពាក់ព័ន្ធបទចោទចំនួន ២ករណី

ភ្នំពេញះ -ចៅក្រម​ស៊េីបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បានចេញ​ដីកា​បង្គាប់​ឱ្យ​ឃុំខ្លួន​ឈ្មោះ​ សួន​ ចំរើន​ ដាក់​ពន្ធនាគារ​ម១​ ពាក់ព័ន្ធ​បទល្មើសចំនួន២ បទល្មើស​ ៖ ញុះញង់​ឱ្យ​មានការ​រើសអើង​ និង​ បទល្មើស​ ប្រើប្រាស់​ដោយ​គ្មាន​សិទ្ធិ​នូវបណ្ណ​បញ្ជាក់​តួនាទី​ក្នុង​វិជ្ជាជីវៈ​កំណត់​ដោយអាជ្ញាធរ​សាធារណៈ​។

– បើតាមការបញ្ជាក់ពី លោក ឆាយ ហុង ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ បានបញ្ជាក់ថា តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់លើជនសង្ស័យ ឈ្មោះ សួន ចំរើន ចំនួន២បទល្មើស ពីបទ ញុះញង់ឲ្យមានការរើសអើង និង បទល្មើស ប្រើប្រាស់ដោយគ្មានសិទ្ធិនូវបណ្ណបញ្ជាក់តួនាទីក្នុងវិជ្ជាជីវៈដែលកំណត់ដោយអាជ្ញាធរសាធារណៈ មាត្រា៤៩៦ និងមាត្រា៦១៨ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។

– គួររំលឹកថា កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសហការជាមួយនគរបាលខេត្តបន្ទាយមានជ័យ ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ជាអតីតចាងហ្វាងគេហទំព័រម្នាក់ ករណីក្លែងបន្លំធ្វើជាអ្នកសារព័ត៌មាន បង្កការរំខានដល់ការលក់ដូររបស់ពលរដ្ឋនៅខណ្ឌដូនពេញ។

You might like