ភ្នំពេញះ – តម្លៃហាងឆេងមាសបានធ្លាក់ចុះដល់ជាង ៤៦០០ ដុល្លារ ក្នុងមួយតម្លឹង គិតត្រឹមព្រឹកថ្ងៃអង្គារទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៦ ដោយសារតែសម្ពាធអតិផរណាកើនឡើង ដែលធ្វើឱ្យធនាគារកណ្ដាលសហរដ្ឋអាមេរិក ត្រៀមដំឡើងអត្រាការប្រាក់នៅខែធ្នូខាងមុខនេះ។
– លោកឧកញ៉ា ចិន សំណាង ថៅកែហាងពេជ្រ CSNJ បានប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃអង្គារនេះ ថា អត្រានៃការដំឡើងអត្រាការប្រាក់របស់ធនាគារកណ្ដាលអាមេរិកសឹងតែ ១០០% នៅថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ ២០២៦ខាងមុខ ដែលនឹងទាញឱ្យតម្លៃមាសធ្លាក់ចុះ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ក្នុងរយៈពេលពេញមួយឆ្នាំ ២០២៦ តម្លៃមាសមិនដែលធ្លាក់ចុះយ៉ាងគំហុកដូចនៅពេលនេះទេ គឺមាសតែងតែឈរក្នុងចន្លោះតម្លៃ ៤០០០ ដុល្លារ ក្នុងមួយអោន (៤៨២០ ដុល្លារ មួយតម្លឹង) ហើយមកដល់ពេលនេះ នៅសល់តែ ៣៨៥៥ ដុល្លារ មួយអោន (៤៦៤៤ ដុល្លារ មួយតម្លឹង) តម្លៃមាសនឹងបន្តចុះបន្ថែមទៀត។
– លោក ឡុង សំណាង នាយកអភិវឌ្ឍអាជីវកម្មនៃក្រុមហ៊ុន PP Link securities យល់ឃើញថា៖ «ការដំឡើងអត្រាការប្រាក់ ធ្វើឱ្យប្រាក់ដុល្លារល្អ ហើយធ្វើឱ្យវិនិយោគិនជាច្រើន គាត់មើលឃើញលុយដុល្លារល្អជាង អញ្ចឹងហើយប្រាក់ដុល្លារក៏ទាញឱ្យតម្លៃហាងឆេងមាសធ្លាក់ចុះ ហើយវិនិយោគពីតម្លៃហាងឆេងមាស បែរជាកាន់លុយដុល្លារវិញក៏ជាចំណែកមួយដែរ ធ្វើឱ្យមាសធ្លាក់ចុះ»។
– បើតាមលោក ឡុង សំណាង ប្រសិនបើមិនមានព័ត៌មានអត្រាការប្រាក់ តម្លៃមាសមាននិន្នាការកើនឡើង ហើយនៅចុងឆ្នាំនេះ ផុតព័ត៌មានអត្រាការប្រាក់នៅខែ១២ នេះហើយ តម្លៃមាសនឹងកើនឡើងវិញ រហូតដល់ដើមឆ្នាំ ២០២៧។
– គិតត្រឹមម៉ោង ៩៖០០ ព្រឹកថ្ងៃអង្គារនេះ តម្លៃហាងឆេងមាសនៅតាមបណ្ដាហាងនានាក្នុងរាជធានីភ្នំពេញ លក់ចេញ ៤៦៨ ដុល្លារ ក្នុងមួយជី៕

