សុខភាពះ – បញ្ហាពិបាកបត់ជើងតូច នោមទាស់ នោមញឹកញាប់ និងការបាត់បង់សមត្ថភាពទប់ទឹកនោម គឺជារោគសញ្ញាដែលមិនគួរមើលរំលងឡើយ ព្រោះអាចបណ្តាលមកពីការកើនឡើងសម្ពាធក្នុងប្លោកនោម ដែលអាចប៉ះពាល់ដល់មុខងារតម្រងនោមក្នុងរយៈពេលវែង ប្រសិនបើមិនបានពិនិត្យ និងព្យាបាលទាន់ពេលវេលា។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– បើតាមការចែករំលែករបស់មន្ទីរពេទ្យកាល់ម៉ែត ដើម្បីដោះស្រាយបញ្ហានេះ បច្ចុប្បន្ន វេជ្ជសាស្ត្រមានមធ្យោបាយទំនើបដែលអាចស្វែងរកមូលហេតុពិតប្រាកដ និងជាក់លាក់នៃវិបត្តិនៃការបត់ជើងតូច តាមរយៈបច្ចេកវិទ្យាពិនិត្យចលនាសាច់ដុំ និងសម្ពាធប្លោកនោម ហៅថា Bilan Urodynamique ។
– ប្រភពដដែលបានបញ្ជាក់ថា ការពិនិត្យ Bilan Urodynamique គឺជាបច្ចេកទេសវេជ្ជសាស្ត្រកម្រិតខ្ពស់សម្រាប់វាយតម្លៃមុខងារនៃការស្តុកទុក និងការបញ្ចេញទឹកនោមរបស់ប្លោកនោម និងបំពង់នោម។ ម៉ាស៊ីនទំនើបជំនាន់ថ្មីនេះ មានសមត្ថភាពពិសេសក្នុងការ វាស់ល្បឿន និងចង្វាក់នៃលំហូរទឹកនោម (Débitmétrie) ដែលអាច ដឹងពីកម្លាំង និងទម្រង់ខ្សែទឹកនោមយ៉ាងជាក់លាក់។ តាមដានសម្ពាធ និងការកន្ត្រាក់នៃសាច់ដុំប្លោកនោម (Muscle détrusor)ដោយកត់ត្រារាល់បម្រែបម្រួលសម្ពាធ ទាំងពេលប្លោកនោមកំពុងស្តុកទឹកនោម និងពេលច្របាច់បញ្ចេញទឹកនោម។ ព្រមទាំង វាយតម្លៃមុខងារសាច់ដុំកងទប់នោម (Sphinter) ដើម្បីពិនិត្យមើលថាតើសាច់ដុំទប់នោម និងប្លោកនោមដំណើរការស៊ីសង្វាក់គ្នា ឬប្រឆាំងគ្នា។
– ការពិនិត្យនេះ ចាំបាច់បំផុតសម្រាប់អ្នកជំងឺដែលមានបញ្ហាប្រព័ន្ធទឹកនោមរ៉ាំរ៉ៃ ឬព្យាបាលមិនទាន់ជាសះស្បើយ ដូចជា៖
– បញ្ហាលេចនោម ឬពិបាកទប់នោម៖លេចនោមពេលក្អក កណ្តាស់ លើកធ្ងន់ ឬមានអារម្មណ៍ចង់នោមភ្លាមៗទប់មិនទាន់ (Incontinence urinaire)។
បញ្ហានោមទាស់ ឬស្ទះ៖នោមយឺត ខ្សោយកម្លាំងទឹកនោម នោមដាច់ៗ ឬនោមហើយនៅមានអារម្មណ៍ថាមិនអស់។
បញ្ហានោមញឹកញាប់ខ្លាំង៖នោមញឹកញាប់ទាំងថ្ងៃ និងក្រោកនោមច្រើនដងនៅពេលយប់។
អ្នកជំងឺដែលមានបញ្ហាប្រព័ន្ធប្រសាទ (Vessie neurologique)៖អ្នកជំងឺដាច់សរសៃឈាមខួរក្បាល ប៉ះទង្គិចឆ្អឹងខ្នង ជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃ ឬជំងឺ Parkinson។
– បុរសដែលមានបញ្ហាក្រពេញប្រូស្តាតរីកធំ (BPH)៖ត្រូវការវាយតម្លៃលើកម្លាំងនិងចង្វាក់នៃការបញ្ចេញទឹកនោម។
អ្នកជំងឺដែលបានព្យាបាលដោយថ្នាំរួចហើយ ប៉ុន្តែរោគសញ្ញាមិនបានធូរស្រាល។
– បញ្ហាប្រព័ន្ធទឹកនោម មិនត្រឹមតែប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃ និងគុណភាពជីវិត ការងារ និងការស់នៅប្រចាំថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែការកើនឡើងសម្ពាធក្នុងប្លោកនោមដោយមិនដឹងខ្លួន អាចបង្កគ្រោះថ្នាក់ដល់មុខងារតម្រងនោមរយៈពេលវែង រហូតដល់ខូចមុខងារតម្រងនោម ប្រសិនបើមិនបានទទួលការពិនិត្យ និងព្យាបាលត្រឹមត្រូវ។
– ដូច្នេះ អ្នកដែលមានបញ្ហានោមទាស់ នោមញឹកញាប់ ឬលេចនោមជាប្រចាំ គួរទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីស្វែងរកមូលហេតុ និងទទួលការព្យាបាលទាន់ពេលវេលា ជៀសវាងផលវិបាកដែលអាចកើតមានចំពោះសុខភាពក្នុងរយៈពេលវែង៕
