គុយបា ស្នើឱ្យរុស្ស៊ី និងសម្ព័ន្ធមិត្តបន្តឈរខាងខ្លួន ចំពេល ត្រាំ ប៉ុនប៉ងលេបត្របាក់ដែនកោះនេះ

អន្តរជាតិះ – លោក Enrique Orta Gonzalez ឯកអគ្គរដ្ឋទូតគុយបាប្រចាំនៅប្រទេសរុស្ស៊ី បានអំពាវនាវឱ្យទីក្រុងមូស្គូ និងសម្ព័ន្ធមិត្តផ្សេងទៀត បន្តផ្តល់ជំនួយ និងការគាំទ្រដល់ខ្លួន ចំពេលដែលកំពុងប្រឈមនឹងការបិទខ្ទប់សេដ្ឋកិច្ចពីសំណាក់សហរដ្ឋអាមេរិក និងភាពតានតឹងកើនឡើង។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– លោក បានថ្លែងក្នុងមហាសន្និបាតនៃវេទិកាអ្នកគាំទ្រការតស៊ូប្រឆាំងនឹងទម្រង់ថ្មីនៃអាណានិគមនិយម ដើម្បីសេរីភាពរបស់ប្រជាជាតិទាំងឡាយ យ៉ាងដូច្នេះថា «សាមគ្គីភាព និងការគាំទ្រពីកម្លាំងនយោបាយដែលមានមនោសញ្ចេតនាដូចបងប្អូន និងប្រឆាំងនឹងអាណានិគមនិយម គឺជាកម្លាំងស្នូលដ៏សំខាន់នៅពេលនេះ ដើម្បីទទួលបានជ័យជម្នះលើការប៉ុនប៉ងមិនឈប់ឈររបស់ពួកចក្រពត្តិនិយម ដែលចង់ផ្តួលរំលំការបដិវត្តន៍គុយបា។ នេះគឺជាចំណុចរបត់ដ៏សំខាន់មួយ។ ហេតុដូច្នេះហើយ ខ្ញុំសូមឆ្លៀតឱកាសនេះ ដើម្បីសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅ និងឥតងាករេរបស់យើងម្តងទៀតចំពោះបណ្ដាប្រទេសសម្ព័ន្ធមិត្ត ហើយក៏សូមស្នើឱ្យអស់លោកបន្តឈរនៅខាងយើងបន្តទៀត» ។

– ទន្ទឹមនោះ លោក ក៏បានរំលឹកថា ក្នុងរយៈពេល ៩ ខែកន្លងមកនេះ ប្រទេសរបស់លោកកំពុងប្រឈមមុខនឹងការឈ្លានពានពីសំណាក់សហរដ្ឋអាមេរិកក្នុងកម្រិតមួយដែលមិនធ្លាប់មានពីមុនមក, ការរឹតត្បិតយ៉ាងតឹងរ៉ឹងលើវិស័យសេដ្ឋកិច្ច, ពាណិជ្ជកម្ម និងហិរញ្ញវត្ថុ ព្រមទាំងការបិទខ្ទប់ផ្នែកថាមពល និងតាមផ្លូវសមុទ្រ។

– លោក បានបន្ថែមថា ទាំងអស់នេះកើតឡើងដោយសារតែសកម្មភាពរបស់សហរដ្ឋអាមេរិក ដែលគ្មានមូលដ្ឋានច្បាស់លាស់ និងមានចេតនានយោបាយ ក្នុងការចាត់ទុកប្រទេសគុយបាថាជាការគំរាមកំហែងដល់សន្តិសុខជាតិរដ្ឋនេះ។

– ទោះជាយ៉ាងណា កន្លងមក រុស្ស៊ី បានបង្ហាញពីការគាំទ្រផ្នែកនយោបាយ និងសម្ភារៈដល់គុយបា ក្នុងពេលដែលប្រទេសនេះប្រឈមនឹងវិបត្តិថាមពល។

– គួរបញ្ជាក់ថា ស្ថានការណ៍នេះ បង្ហាញពីការកើនឡើងនៃភាពតានតឹងរវាងទីក្រុងវ៉ាស៊ីនតោន និងក្រុងហាវ៉ាណា ខណៈគុយបា កំពុងស្វែងរកការគាំទ្រពីសម្ព័ន្ធមិត្តអន្តរជាតិ៕

You might like