ខេត្តរតនគិរី÷បុរសម្នាក់បានស្លាប់បាត់បង់ជីវិត ដោយសា រថយន្តបានជ្រុលចង្កូតទៅបុកនិងបង្គោលភ្លើងយ៉ាងពេញទំហឹងបណ្តាលឲ្យបង្គោលភ្លើងមួយដើមបាក់សង្កត់ពីលើរថយន្ត ហើយចរន្តអគ្គីសនីឆក់។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង នៅវេលាម៉ោង២និង២០នាទីរសៀល ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦លើផ្លូវលេខ3789 ត្រង់ចំណុច អូរប៉ាច ស្ថិតក្នុងភូមិយឺន ឃំុកក់ ស្រុកបរកែវ ខេត្តរតនគិរី ។

– លោក ជួប វណ្ណរក្ស អធិការនគរបាលស្រុកបរកែវ បានឲ្យដឹងនៅរសៀលថ្ងៃទី១៦វិច្ឆិកានេះថារថយន្ត១គ្រឿងម៉ាក TOYOTA HILUX-REVO RALLY ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AU-5290 បើកបរដោយឈ្មោះ ទិត្យ សុវផ ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងដែក មានទីលំនៅបច្ចុប្បន្នភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី (ត្រូវខ្សែភ្លើងឆក់ស្លាប់នៅកន្លែងកើតហេតុ)។

– លោកអធិការបន្តថា មូលហេតុ អ្នកបើកបស្លាប់ដោយសារជនរងគ្រោះបានរលូនចេញពីក្នុងរថយន្ត បម្រុងនិងវាឡើងមកលើផ្លូវជាតិ ទើបបណ្ដាលឲ្យខ្សែភ្លើងឆក់ស្លាប់នៅកន្លែងកើតហេតុ គ្រាដែលបង្គោលភ្លើងនោះបានបាក់និងដាច់ខ្សែភ្លើងមកសង្កត់ពីលើរថយន្តពេញទំហឹង។ ជនរងគ្រោះត្រូវបានសមត្ថកិច្ចជំនាញធ្វើកោសល្យវិច័យពិតជាខ្សែភ្លើងឆក់ស្លាប់ពិតប្រាកដមែន។
បច្ចុប្បន្ន សាកសព ជនរងគ្រោះត្រូវបានសមត្ថកិច្ចជំនាញប្រគល់ទៅឲ្យក្រុមគ្រួសារ ដឹកយកទៅផ្ទះដើម្បីធ្វើបុណ្យតាមប្រពៃណី។ដោយឡែករថយន្តខាងលើ ត្រូវបានសមត្ថកិច្ចយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកបរកែវ ដើម្បីបំពេញបែបបទធ្វើសំណុំរឿង បញ្ជូនទៅតំណាងអយ្យការអមសាលាដំបូងខេត្តតាមនីតិវិធីច្បាប់៕
