អន្តរជាតិះ – ក្រុមហ៊ូធី ដែលជាផ្នែកមួយនៃចលនាឧទ្ទាម Ansar Allah ក្នុងប្រទេសយេម៉ែន បានអះអាងពីការវាយប្រហារ កាលពីថ្ងៃអាទិត្យ តាមអាកាសលើអាកាសយានដ្ឋានអន្តរជាតិ និងមជ្ឈមណ្ឌលហិរញ្ញវត្ថុនៅទីក្រុងរីយ៉ាដ។
– លោក Yahya Saria អ្នកនាំពាក្យក្រុមហ៊ូធី បានឱ្យដឹងថា កងកម្លាំងប្រដាប់អាវុធរបស់យើងបានវាយប្រហារអាកាសយានដ្ឋានអន្តរជាតិ King Khalid និងមជ្ឈមណ្ឌលហិរញ្ញវត្ថុ ក្នុងទីក្រុងរីយ៉ាដ ដែលជារដ្ឋធានីរបស់សត្រូវគឺប្រទេសអារ៉ាប៊ីសាអូឌីត ដោយប្រើមីស៊ីលផ្លោងចំនួន ២ គ្រាប់។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– លើសពីនេះ លោក Saria បានឱ្យដឹងទៀតថា មីស៊ីលរបស់ក្រុមហ៊ូទីចំនួន ៦ គ្រាប់ ក៏បានវាយប្រហារលើទីតាំងរបស់កងកម្លាំងអារ៉ាប៊ីសាអូឌីត នៅក្នុងខេត្ត Lahij ភាគខាងត្បូងប្រទេសយេម៉ែន ដែលបណ្តាលឱ្យទាហានជាច្រើននាក់ស្លាប់ និងរងរបួស។
– ការវាយប្រហារនេះ គឺជាការបន្តអូសបន្លាយភាពតានតឹងរវាងព្រះរាជាណាចក្រអារ៉ាប់ និងក្រុមហ៊ូធី ខណៈមិនទាន់មានការប្រកាសអំពីការសងសឹកនោះទេ។
– គួរបញ្ជាក់ថា ជម្លោះប្រដាប់អាវុធរវាងកងកម្លាំងរដ្ឋាភិបាល និងក្រុមឧទ្ទាមហ៊ូធី បានបន្តកើតមាននៅក្នុងប្រទេសយេម៉ែន ចាប់តាំងពីខែសីហា ឆ្នាំ២០១៤ មក។ ស្ថានភាព បានធ្លាក់ចុះដុនដាបយ៉ាងខ្លាំង។ នៅដើមខែសីហា ឆ្នាំ២០២៦ ក្រុមនេះ បានបើកការវាយលុកមួយនៅភាគនិរតីនៃប្រទេស ហើយបានចូលកាន់កាប់ទីក្រុងកំពង់ផែម៉ូខា ព្រមទាំងទឹកដីតាមបណ្តោយច្រកសមុទ្របាប អាល់-ម៉ាន់ដេប នៅភាគខាងលិចប្រទេសយេម៉ែន នៅថ្ងៃទី១០-១១ ខែកញ្ញា៕
