អន្តរជាតិះ – រដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិក (FAA) បានចេញបញ្ជាឱ្យផ្អាកការហោះហើរយន្តហោះចេញពីអាកាសយានដ្ឋានទូទាំងសហរដ្ឋអាមេរិក កាលពីយប់ថ្ងៃទី ១៣ ខែវិច្ឆិកា ដោយសារតែមានបញ្ហាប្រព័ន្ធទំនាក់ទំនងរបស់មជ្ឈមណ្ឌលគ្រប់គ្រងចរាចរណ៍ផ្លូវអាកាស។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ការផ្អាកនេះ អាជ្ញាធរពាកព័ន្ធ បានបញ្ជាក់ថា បណ្ដាលមកពីបញ្ហាប្រព័ន្ធទំនាក់ទំនងដែលប៉ះពាល់ដល់មជ្ឈមណ្ឌលគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសចំនួន ២២ ។

– អាជ្ញាធរ បន្តថា ការផ្អាកបណ្ដោះអាសន្ន គឺដើម្បីជាការធានាសុវត្ថិភាពអ្នកដំណើរ ដែលនាំឱ្យជើងហោះហើររាប់ពាន់ត្រូវបានពន្យារពេល និងខ្លះលុបចោលតែម្ដង។
– ការវាយប្រហារតាមអ៊ីនធឺណេត ឬការហែក នៅមិនទាន់ត្រូវបានរកឃើញ និងត្រូវបានបញ្ជាក់ជាផ្លូវការនៅឡើយក្នុងបញ្ហាដែលនាំឱ្យមានការផ្អាកការហោះហើរនេះ។ នេះបើយោងតាមការបញ្ជាក់របស់រដ្ឋមន្ត្រីសន្តិសុខមាតុភូមិអាមេរិកលោក Markwayne Mullin ។
– ទោះជាយ៉ាងណា អាជ្ញាធរ កំពុងបើកការស៊ើបអង្កេតរកមូលហេតុពិតប្រាកដនៃបញ្ហានេះ៕

