ដ្រូនអាថ៌កំបាំងហោះសំកាំងពីលើមូលដ្ឋានទ័ពអាកាសអាមេរិកនៅអង់គ្លេស ខណៈអាជ្ញាធរបញ្ជាឱ្យបង្កើនការប្រុងប្រយ័ត្ន

អន្តរជាតិះ – ក្រោយពីការគំរាមរបស់អ៊ីរ៉ង់ជាបន្តបន្ទាប់ ជុំវិញការវាយប្រហារសងសឹកលើមូលដ្ឋានទ័ពអាមេរិកនៅគ្រប់ទិសទីរួមទាំងអឺរ៉ុប កំពុងជំរុញឱ្យទីក្រុងវ៉ាស៊ីនតោន បង្កើនការប្រុងប្រយ័ត្ន។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ជាក់ស្ដែង កាលពីម្សិលមិញ (១៣ វិច្ឆិកា) យោងតាមការរាយការណ៍របស់បណ្តាញព័ត៌មាន Sky News ដែលដកស្រង់សម្តីអ្នកនាំពាក្យកងទ័ពអាកាសអាមេរិក បានឱ្យដឹងថា មានការប្រទះឃើញយន្តហោះគ្មានមនុស្សបើកហោះពីលើមូលដ្ឋានទ័ពអាកាស RAF Lakenheath ក្នុងតំបន់ Suffolk ភាគខាងកើតប្រទេសអង់គ្លេស (ដែលជាមូលដ្ឋានប្រើប្រាស់ដោយសហរដ្ឋអាមេរិក)។ ហេតុការណ៍នេះ នាំឱ្យមានការចេញបទបញ្ជាជំរុញឱ្យបុគ្គលិកយោធានៅទីនោះបង្កើនការប្រុងប្រយ័ត្ន និងស្វែងរកទីតាំងសុវត្ថិភាព។

– ទោះជាយ៉ាងណា បើតាមសេចក្តីថ្លែងការណ៍ដដែល បានឱ្យដឹងថា កម្លាំងសន្តិសុខនៃកងទ័ពអាកាសអាមេរិក (USAF) បានចាត់វិធានការឆ្លើយតបទៅនឹងសកម្មភាពយន្តហោះគ្មានមនុស្សបើកនេះវិញហើយ ខណៈប្រតិបត្តិការមិនបង្កឱ្យយោធា យន្តហោះ ឬហេដ្ឋារចនាសម្ព័ន្ធណាមួយរងផលប៉ះពាល់នោះទេ។

– របាយការណ៍ បានបន្ថែមថា យើងកំពុងបន្តសហការយ៉ាងជិតស្និទ្ធជាមួយភាគីនៃប្រទេសម្ចាស់ផ្ទះ ដើម្បីធានាសុវត្ថិភាព និងសន្តិសុខសម្រាប់បុគ្គលិកយោធាអាមេរិក ពលរដ្ឋអាមេរិក និងពលរដ្ឋនៃប្រទេសម្ចាស់ផ្ទះ រួមទាំងមន្ត្រីការទូត ព្រមទាំងក្រុមគ្រួសារ។

– ទន្ទឹមនោះ កាសែត Sky News បន្តថា បុគ្គលិកយោធាត្រូវបានណែនាំឱ្យស្នាក់នៅក្នុងទីតាំងសុវត្ថិភាព។

– ជាមួយគ្នានោះ លោក Nick Timothy ដែលជាសមាជិកសភាប្រចាំតំបន់ Suffolk បានថ្លែងថា មិនមានការគំរាមកំហែងណាមួយដល់សាធារណជនឡើយ ហើយហេតុការណ៍នេះត្រូវបានដោះស្រាយរួចរាល់ហើយផងដែរ។

– គួរបញ្ជាក់ថា មូលដ្ឋានទ័ពអាមេរិកនៅទឹកដីអង់គ្លេស រងការគំរាមកំហែងជាច្រើនលើកច្រើនសារ ខណៈកាលពីប៉ុន្មានខែមុន ដោយមើលឃើញពីហានិភ័យ, ទីបញ្ជាការកណ្ដាលអាមេរិក បានសម្រេចចិត្តជម្លៀសយន្តហោះចម្បាំង B-1 ភ្លាមៗ៕

You might like