ត្រាំ ប្រកាសលែងត្រូវការកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ទៀតហើយ និងប្រាប់ឱ្យអ៊ីស្រាអែលត្រៀមខ្លួន

អន្តរជាតិះ – បណ្តាញទូរទស្សន៍ និងវិទ្យុរដ្ឋរបស់អ៊ីស្រាអែល Kan ដោយដកស្រង់ប្រភពពីសហរដ្ឋអាមេរិក បានរាយការណ៍ថា បញ្ជាការដ្ឋានកណ្តាលសហរដ្ឋអាមេរិក CENTCOM ជូនដំណឹងដល់កងកម្លាំងការពារអ៊ីស្រាអែល IDF ឱ្យត្រៀមខ្លួនសម្រាប់ការចាប់ផ្តើមយុទ្ធនាការយោធាប្រឆាំងនឹងអ៊ីរ៉ង់ឡើងវិញ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– យោងតាមសេចក្តីរាយការណ៍នោះ, អ៊ីស្រាអែល និងបណ្តាប្រទេសនៅតំបន់ឈូងសមុទ្រពែរ្ស ត្រូវបានជូនដំណឹងឱ្យមានការត្រៀមខ្លួនសម្រាប់លទ្ធភាពនៃការផ្ទុះសង្គ្រាមជាមួយទីក្រុងតេអេរ៉ង់ឡើងវិញក្នុងពេលឆាប់ៗនេះ។

– បណ្តាញ Kan បានបន្ថែមថា សញ្ញាទាំងនេះគឺផ្ទុយពីការលើកឡើងថ្មីៗរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដែលនិយាយថា មិនមានភាពចាំបាច់ណាមួយក្នុងការចាប់ផ្តើមយុទ្ធនាការយោធាប្រឆាំងនឹងអ៊ីរ៉ង់ឡើងវិញនោះទេ។

– របាយការណ៍នេះ កំពុងតែជាប្រធានបទក្ដៅនៅមជ្ឈិមបូព៌ា ស្របពេលពិភពលោក កំពុងអ៊ុតមើលស្ថានការណ៍ជាក់ស្ដែង ខណៈប្រតិកម្មរបស់លោក ត្រាំ ហាក់មិនទាន់មានសញ្ញាគួរឱ្យកត់សម្គាល់ថាសង្គ្រាមនឹងផ្ទុះឡើងវិញនៅពេលឆាប់ៗនោះទេ។

– ការជូនដំណឹងអំពីការត្រៀមខ្លួនខាងលើ កើតឡើងបន្ទាប់ពីលោក ត្រាំ បានប្រកាសជាសាធារណៈ ប៉ុន្មានម៉ោងមុននេះថា អាមេរិក មិនត្រូវការកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ទៀតទេ។

– ទន្ទឹមនោះ លោក បានបង្ហោះលើ Truth Social ថា ពេលវេលាទាំងនោះបានកន្លងផុតទៅយូរណាស់មកហើយ។ យើងបានកាន់កាប់ប្រាក់របស់ពួកគេ ដែលមានចំនួនរាប់រយពាន់លានដុល្លារ ហើយយើងក៏បានកាន់កាប់ច្រកសមុទ្ររបស់ពួកគេផងដែរ។

– កាលពីប៉ុន្មានថ្ងៃមុន លោកប្រធានាធិបតី ត្រាំ បានជំរុញឱ្យមានការចរចា ដើម្បីឈានដល់ការសម្រេចបាននូវកិច្ចព្រមព្រៀង។ ទោះជាយ៉ាងណា រដ្ឋមន្ត្រីការបរទេសលោក Rubio អះអាងថា កិច្ចចរចារវាងភាគីទាំង ២ មិនទាន់មានវឌ្ឍនភាព និងភាពរបត់វិជ្ជមានគួរឱ្យកត់សម្គាល់នៅឡើយ៕

 

You might like