អ៊ុយក្រែន បើកការវាយប្រហារជាលើកដំបូងនៅដែនសមុទ្របាល់ទិក កម្ទេចនាវាចម្បាំងរុស្ស៊ីដែលកំពុងបំពេញបេសកកម្ម

អន្តរជាតិះ – មន្ត្រីហ្វាំងឡង់ បានរាយការណ៍ពីការវាយប្រហារដោយដ្រូនអ៊ុយក្រែនទៅលើនាវាចម្បាំងរុស្ស៊ីមួយគ្រឿងនៅក្នុងឈូងសមុទ្រហ្វាំងឡង់ កាលពីថ្ងៃពុធ ប៉ុន្តែព័ត៌មានលម្អិតជុំវិញហេតុការណ៍នេះនៅមិនទាន់បញ្ជាក់នៅឡើយ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ទីភ្នាក់ងារសន្តិសុខ SBU របស់អ៊ុយក្រែន បានទទួលស្គាល់ការវាយប្រហារនេះ ដោយអះអាងថា កំណត់គោលដៅលើនាវាឈ្មោះ Naro-Fominsk ដែលជាផ្នែកមួយនៃប្រតិបត្តិការដ្រូនទ្រង់ទ្រាយធំប្រឆាំងនឹងឃ្លាំងនាំចេញប្រេង Ust-Luga របស់រុស្ស៊ី នៅលើឆ្នេរសមុទ្របាល់ទិក។

– នេះជាការវាយប្រហារលើកដំបូងរបស់អ៊ុយក្រែននៅក្នុងតំបន់សមុទ្របាល់ទិក ដែលជាផ្លូវសម្រាប់នាវាស៊ីវិលធ្វើដំណើរ ដោយបណ្ដាលឱ្យនាវាចម្បាំងរុស្ស៊ីផ្ទុះឆេះភ្លាមៗ ខណៈមិនទាន់មានរបាយការណ៍ថានាវានោះលិចចូលទឹក ឬយ៉ាងណាទេ។

– ទីក្រុងហែលស៊ីនគី គឺជាសម្ព័ន្ធមិត្តអឺរ៉ុបដ៏ជិតស្និទ្ធបំផុតមួយរបស់ទីក្រុងគៀវ ហើយមន្ត្រីហ្វាំងឡង់ បានលើកឡើងថា ហេតុការណ៍នេះគឺជាផលវិបាកដោយផ្ទាល់នៃសង្គ្រាមទ្រង់ទ្រាយធំដែលរុស្ស៊ីនៅតែបន្តធ្វើ។

– ទោះជាយ៉ាងណា យោងតាមរដ្ឋមន្ត្រីការបរទេសហ្វាំងឡង់ លោកស្រី Elina Valtonen បានបញ្ជាក់យ៉ាងមុតមាំថា ស្ថានភាពនៅក្នុងសមុទ្របាល់ទិក នៅតែមានស្ថិរភាព និងសុវត្ថិភាព ហើយមិនមានការគំរាមកំហែងណាមួយដល់ការធ្វើដំណើរតាមផ្លូវសមុទ្រនោះទេ។

– គួរបញ្ជាក់ថា ក្រោយការវាយប្រហារនេះ គេយល់ឃើញថា នេះជាសញ្ញានៃការកើនឡើងភាពតានតឹងថ្មីបន្ថែមទៀតនៃសង្គ្រាមអ៊ុយក្រែន ស្របពេលដែលអាមេរិក តែងតែផ្ដល់ដំណោះស្រាយ និងសម្របសម្រួល៕

 

You might like