ខេត្តរតនគិរី÷ ជនសង្ស័យចំនួន៤នាក់ ពាក់ព័ន្ធករណីរក្សាទុក ជួញដូរនិងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ត្រូវបានសមត្ថកិច្ចជំនាញឃាត់ខ្លួន នៅវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ ត្រង់ចំណុចគរ៦០ ស្ថិតក្នុងភូមិ៤ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
សមត្ថកិច្ចបានបញ្ជាក់ទៀតថា ក្នុងនោះ ឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ នៅវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយកម្លាំងជំនាញបានប្រើភ្នាក់ងារឲ្យចូលទៅទិញគ្រឿងញៀនពីឈ្មោះ ក្រុយ អូស្កា ចំនួន៥មុឺនរៀល ទិញបានហើយសមត្ថកិច្ចបានចូលទៅចាប់ឃាត់ខ្លួន រួចឆែកឆេររកឃើញគ្រឿងញៀនចំនួន៣ កញ្ចប់តូច ជនសង្ស័យបានសារភាពថា ខ្លួនបានទិញគ្រឿងញៀនពីឈ្មោះ ឆៃ នៅជើងភ្នំអូរសាប សមត្ថកិច្ចបានស្នើសុំគោលការណ៍ពីព្រះរាជអាជ្ញារងលោក គង់ ស៊ីម៉េង។
ជនសង្ស័យ៤នាក់ ១-ឈ្មោះ ក្រុយ អូស្កា ភេទប្រុស អាយុ៣០ឆ្នាំជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នភូមិ៤ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី។
២-ឈ្មោះ អន ឆៃ ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិ៤ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី។
៣-ឈ្មោះ គី មី ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិ៤ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី។
និង៤-ឈ្មោះ រ័ត្ន រៀម ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិ៣ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី។
ដកហូតវត្ថុតាងរួមមាន ១-ម្សៅក្រាមពណ៌សរថ្លា សង្ស័យជាសារធាតុញៀនចំនួន៦ កញ្ចប់តូចនិង១កញ្ចប់ធំ។
២-ទូរស័ព្ទចំនួន ៤គ្រឿង
៣-ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន១ គ្រឿង
៤-ឧបករណ៍សម្រាប់ប្រើប្រាស់មួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួន និងវត្ថុតាងត្រូវបានដកហូតបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកកូនមុំ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តរតនគិរី ចាត់ការបន្តតាមនីតិវិធីច្បាប់៕

