អ៊ីរ៉ង់ គំរាមកម្ទេចចោលមូលដ្ឋានទ័ពអាមេរិក និងដែនកោះអឺរ៉ុប បើឃើញមីស៊ីលបាញ់ចេញពីទិសដៅនោះ

អន្តរជាតិះ – លេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់នៃសាធារណរដ្ឋអ៊ីស្លាម លោក Mohsen Rezaei បានថ្លែងថា អាជ្ញាធរអ៊ីរ៉ង់នឹងមិនស្ទាក់​ស្ទើរ​ឡើយក្នុងការវាយប្រហារមូលដ្ឋានយោធាអាមេរិកនៅក្នុងបណ្តាប្រទេសអឺរ៉ុប ប្រសិនបើមានយន្តហោះចម្បាំង ឬមីស៊ីលហោះចេញពីទីនោះ ដែលសំដៅវាយប្រហារលើដែនដីខ្លួន។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– លោក បានព្រមានរដ្ឋបាលអាមេរិកកុំឱ្យធ្វើសកម្មភាពខុសឆ្គង ដោយបានថ្លែងនៅក្នុងបទសម្ភាសន៍មួយថា ប្រសិនបើភាគីអាមេរិកធ្វើខុសដោយបើកការវាយប្រហារនោះ, អ៊ីរ៉ង់នឹងមិនត្រឹមតែវាយប្រហារមូលដ្ឋានទ័ពដែលនៅជិតៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងវាយប្រហារមូលដ្ឋានទ័ពអាមេរិកដែលនៅឆ្ងាយៗទៀតផង។

– ទន្ទឹមនោះ លោក Rezaei បានបញ្ជាក់ថា លោកចង់សំដៅលើមូលដ្ឋានយោធាអាមេរិកដែលស្ថិតនៅក្នុងតំបន់ដាច់ស្រយាល ដែលមិនទាន់ត្រូវបានវាយប្រហារនៅឡើយ រួមទាំងនៅអឺរ៉ុប។

– លោក បានបន្ថែមថា យើងក៏អាចនឹងវាយប្រហារកោះមួយចំនួននៅអឺរ៉ុប ដែលពួកគេគិតថាមីស៊ីលរបស់យើងមិនអាចបាញ់ទៅដល់ ប្រសិនបើយន្តហោះអាមេរិកហោះចេញពីទីនោះដើម្បីទម្លាក់គ្រាប់បែកលើអ៊ីរង់។

– ជាមួយគ្នានោះ លោក បន្តថា សមត្ថភាពការពារ និងវាយប្រហាររបស់អ៊ីរង់នៅពេលនេះ គឺខ្លាំងជាងពេលមុនៗទៅទៀត។

– ទោះជាយ៉ាងណាក៏ដោយ គេមិនដឹងច្បាស់ទេថា តើអាមេរិក និងអ៊ីស្រាអែល ចង់សម្រេចគោលដៅអ្វីតាមរយៈការវាយប្រហារនោះ៕

You might like