កែលម្អបច្ចេកទេស ជាហេតុផលដែលត្រូវពន្យាពេលដាក់បញ្ចាំងភាពយន្តរឿង “សោកនាដកម្មភ្នំខ្មោច”

ភ្នំពេញ ៖ – មានការវែកញែក និងការវិភាគខុសៗគ្នាជាច្រើនទាក់ទងនឹងការពន្យាពេលដាក់បញ្ចាំងខ្សែភាពយន្តបែបប្រវត្តិសាស្ត្ររឿង “ សោកនាដកម្មភ្នំខ្មោច” ខណដែលម្ចាស់ផលិតកម្ម LD Entertainment បានបញ្ជាក់ថា ការពន្យារពេលចាក់បញ្ចាំងខ្សែភាពយន្តប្រវត្តិសាស្ត្រ «សោកនាដកម្មភ្នំខ្មោច» នេះដោយសារតែត្រូវកែសម្រួលបច្ចេកទេសមួយចំនួន ដើម្បីលើកកម្ពស់គុណភាពស្នាដៃដែលចំណាយពេលផលិតជាង៤ឆ្នាំ និងរំឭកពីទុក្ខវេទនារបស់ជនភៀសខ្លួនកម្ពុជានៅតំបន់ភ្នំដងរែក។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ខ្សែភាពយន្តដែលផលិត និងដឹកនាំដោយលោក លៀក លីដា ធ្លាប់ត្រូវបានប្រកាសថា នឹងចាក់បញ្ចាំងជាផ្លូវការនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦។ ប៉ុន្តែក្រោយមកមានសេចក្តីជូនដំណឹងអំពីការពន្យារពេល ផលិតកម្មមិនបានកំណត់កាលបរិច្ឆេទចាក់បញ្ចាំងថ្មីឡើយ។

– យ៉ាងណាក៏ដោយម្ចាស់ផលិតកម្មបានពន្យល់ថា “យើងត្រូវការកែសម្រួលបច្ចេកទេសមួយចំនួន ដើម្បីលើកកម្ពស់គុណភាពភាពយន្តនេះឱ្យបានល្អប្រសើរ និងគ្រប់ជ្រុងជ្រោយ មុននឹងចាក់បញ្ចាំង”។

– សូមជម្រាបថារឿង សោកនាដកម្មភ្នំខ្មោច មានដំណើររឿងដោយផ្តោតលើប្រវត្តិសាស្ត្រដ៏ឈឺចាប់របស់ប្រជាជនកម្ពុជា ដែលបានភៀសខ្លួនទៅកាន់ប្រទេសថៃក្នុងសម័យសង្គ្រាម និងទទួលរងការបង្ខំឱ្យវិលត្រឡប់ឆ្លងកាត់តំបន់ភ្នំដងរែក ដែលមានគ្រាប់មីន និងគ្រោះថ្នាក់ផ្សេងៗ។ ភាពយន្តនេះត្រូវបានចងក្រងដោយដកស្រង់ពីសៀវភៅ «ភ្នំដងរែកទីពុំអាចភ្លេច» ដែលរៀបរាប់ពីបទពិសោធន៍នៃការរត់ភៀសខ្លួន និងទុក្ខលំបាកនៅតំបន់ព្រំដែនកម្ពុជា-ថៃ៕

You might like