អន្តរជាតិះ – ស្របពេលការប្រយុទ្ធគ្នានៅមិនទាន់ផ្ទុះឡើង, អាមេរិក និងអ៊ីរ៉ង់ កំពុងស្ថិតក្នុងដំណាក់កាលនៃការចរចាតាមរយៈអ្នកសម្របសម្រួល ខណៈក្រុងតេហេរ៉ង់ បានដាក់ស្នើនូវលក្ខខណ្ឌចំនួន ៧ ចំណុច នឹងជំរុញឱ្យទីក្រុងវ៉ាស៊ីនតោន ទទួលយកដើម្បីបំបែកភាពជាប់គាំងនៃជម្លោះ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ជុំវិញកិច្ចចរចា និងលក្ខខណ្ឌខាងលើនេះ, រដ្ឋមន្ត្រីការបរទេសលោក Marco Rubio បាននិយាយថា សហរដ្ឋអាមេរិក មិនយល់ឃើញថាលក្ខខណ្ឌបច្ចុប្បន្នដែលអ៊ីរ៉ង់ស្នើឡើង នៅក្នុងការចរចាដើម្បីឈានទៅរកការបញ្ចប់សង្គ្រាមនោះ អាចអនុវត្តបានជាក់ស្តែងឡើយ ដោយលោកហៅការទាមទាររបស់ទីក្រុងតេអេរ៉ង់ថាជា «រឿងមិនសមហេតុផល»។
– មន្ត្រីការទូតជាន់ខ្ពស់រូបនេះ បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងប៉ារីស បន្ទាប់ពីកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃក្រុម G7 ថា ខ្ញុំគិតថា អ៊ីរ៉ង់ពិតជាចង់បានកិច្ចព្រមព្រៀងមួយ។ បញ្ហាគឺថា លក្ខខណ្ឌដែលពួកគេបន្តដាក់ចេញនោះ គឺជារឿងមិនសមហេតុផល។ ហាក់ដូចជាពួកគេមិនមានភាពម៉ត់ចត់សោះឡើយនៅពេលនេះ។
– លោក Rubio បានបន្ថែមថា ទោះជាយ៉ាងណាក៏ដោយ ស្ថានភាពនេះនៅអាចនឹងផ្លាស់ប្តូរបាន។
– ទន្ទឹមនោះ លោក ក៏បញ្ជាក់ថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានត្រៀមខ្លួនរួចរាល់យ៉ាងពេញលេញហើយក្នុងការឈានទៅរកកិច្ចព្រមព្រៀងមួយដែលផ្តល់ផលប្រយោជន៍ដល់ភាគីទាំងសងខាង។ លោក បន្តថា ប្រសិនបើមានកិច្ចព្រមព្រៀងណាមួយកើតឡើង លោកប្រធានាធិបតី ត្រាំ នឹងក្លាយជាបុគ្គលដំបូងគេដែលគាំទ្រវា។
– យោងតាមលោក Rubio, ប្រទេសអ៊ីរ៉ង់ កំពុងទាមទារសំណង និងចំណុចផ្សេងៗទៀត។ លោក កត់សម្គាល់ថា ពួកគេគួរតែជាអ្នកសងសំណង ព្រោះពួកគេគឺជាអ្នកដែលបានបង្កអស្ថិរភាពនៅក្នុងតំបន់មជ្ឈិមបូព៌ាអស់រយៈពេលជាយូរមកហើយ។ ពួកគេកំពុងទាមទារប្រាក់សុទ្ធជាច្រើនសន្ធឹកសន្ធាប់ ប៉ុន្តែប្រធានាធិបតី បានបញ្ជាក់យ៉ាងច្បាស់ហើយថា រឿងនេះនឹងមិនកើតឡើងឡើយ៕
