តម្លៃប្រេងសាំងធ្លាក់ចុះ នៅថ្ងៃនេះ ក្រោយលោក ត្រាំ ពន្យារពេលវាយប្រហារអ៊ីរ៉ង់

អន្តជាតិះ – តម្លៃប្រេងបានធ្លាក់ចុះបន្តិច នៅថ្ងៃអង្គារនេះ បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានថ្លែងថា សកម្មភាពយោធារបស់សហរដ្ឋអាមេរិកប្រឆាំងនឹងអ៊ីរ៉ង់គឺមិនចាំបាច់ទេ «នៅពេលនេះ»។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ការលើកឡើងរបស់លោក ត្រាំ បានជួយកាត់បន្ថយការព្រួយបារម្ភអំពីការរំខានរយៈពេលវែងដល់ការផ្គត់ផ្គង់ប្រេងពីតំបន់មជ្ឈិមបូព៌ា។

– ប្រេងឆៅប្រភេទ Brent បានធ្លាក់ចុះ ២៤ សេន ឬ ០,២៣ ភាគរយ មកនៅត្រឹម ៩២,៣៣ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលប្រេងឆៅប្រភេទ West Texas Intermediate (WTI) របស់សហរដ្ឋអាមេរិក ធ្លាក់ចុះ ៣៥ សេន ឬ ០,៤០ ភាគរយ មកនៅត្រឹម ៨៦,៥០ ដុល្លារក្នុងមួយបារ៉ែល។

– តម្លៃប្រេង Brent បានធ្លាក់ចុះ ៥,៨៥ ភាគរយ កាលពីម្សិលមិញ ដែលធ្លាក់ចុះដល់កម្រិតទាបបំផុតគិតចាប់តាំងពីថ្ងៃទី ៣១ ខែសីហា មក។

– លោក ត្រាំ បានថ្លែងកាលពីថ្ងៃចន្ទថា លោកគ្រោងនឹងពន្យារពេលការវាយប្រហារយោធាថ្មីប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ជាបណ្ដោះអាសន្ន បន្ទាប់ពីមានការស្នើសុំពីបណ្តាប្រទេសក្នុងតំបន់ រួមទាំងពីនាយករដ្ឋមន្ត្រីនៃប្រទេសកាតា ក្នុងអំឡុងពេលកិច្ចពិភាក្សានៅសេតវិមាន៕

You might like