អន្តរជាតិះ – ហេតុការណ៍ផ្ទុះឆេះរោងចក្រផលិតដែក និងដែកថែបមួយកន្លែងក្បែរទីក្រុងកំពង់ផែ Izmir ក្នុងភាគខាងលិចនៃប្រទេសទួរគីយ៉េ បណ្ដាលឱ្យមនុស្សយ៉ាងហោចណាស់ ១៧ នាក់ស្លាប់បាត់បង់ជីវិត និង ១៣ នាក់ផ្សេងទៀតបានរងរបួស ខណៈ ២ នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។
– អាជ្ញាធរ បានឱ្យដឹងថា ជនរងគ្រោះទាំងអស់ដែលស្លាប់ និងរងរបួស គឺជាកម្មករនៃរោងចក្រផលិតដែកថែបឈានមុខគេក្នុងប្រទេស Habas Demir Celik ក្នុងតំបន់ Aliaga ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– រូបភាពពីកន្លែងកើតហេតុ បានបង្ហាញឱ្យឃើញពីអណ្តាតភ្លើងដ៏ធំមួយនៅខាងក្នុងរោងចក្រ ព្រមទាំងផ្សែងហុយខ្ពស់ទៅលើអាកាស។
– យោងតាមអភិបាលតំបន់ បានថ្លែងថា ហេតុការណ៍ផ្ទុះឆេះនេះកើតឡើង បន្ទាប់ពីគ្រឿងចក្រស្ទូចមួយគ្រឿងក្នុងរោងចក្រ បានបាក់រលំធ្លាក់ចូលក្នុងឡដុតដែកបង្កជាអណ្ដាតភ្លើងយ៉ាងខ្លាំង។
– ទន្ទឹមនោះ អង្គការសង្គមស៊ីវិលឯករាជ្យមួយឈ្មោះថា «Turkish Health and Safety Labor Watch» បានលើកឡើងថា គ្រោះថ្នាក់នៅកន្លែងការងារនៅតែជាបញ្ហារ៉ាំរ៉ៃមួយនៅក្នុងប្រទេសតួគី។
– ជាមួយគ្នានោះ លោកប្រធានាធិបតី Recep Tayyip Erdoğan ក៏បានសម្ដែងការរំលែកទុក្ខចំពោះគ្រួសារនៃសពផងដែរ និងជំរុញឱ្យអាជ្ញាធរ បើកការស៊ើបអង្កេតរកការធ្វេសប្រហែសដែលកើតឡើងនេះ។
– គួរបញ្ជាក់ថា ជុំវិញសោកដនាកម្មនេះ មនុស្ស ៦នាក់ ត្រូវបានចាប់ខ្លួន ខណៈប៉ូលិសសង្ស័យថាពួកគេមានជាប់ពាក់ព័ន្ធក្នុងហេតុការណ៍នេះ៕
