អន្តរជាតិះ – ស្ថានការណ៍សង្គ្រាមអ៊ីរ៉ង់ នៅតែស្ថិតក្នុងភាពផុយស្រួយ ហើយប្រឈមនឹងការផ្ទុះឡើងវិញជានិច្ច ព្រោះតែប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បង្ហើបអំពីលទ្ធភាពបើកការវាយប្រហារឡើងវិញ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– យ៉ាងណា ភាគីអ៊ីរ៉ង់ បានព្រមានជាមុនថា បើទីក្រុងវ៉ាស៊ីនតោន ហ៊ានបើកការវាយប្រហារសាជាថ្មីមែននោះ អ៊ីរ៉ង់ នឹងសងសឹកវិញ ដោយស្រោច «ភ្លើងនរក» លើសហរដ្ឋអាមេរិក ជាក់ជាមិនខានឡើយ ដែលជាសំដៅទៅលើ ការបាញ់មីស៊ីលស្រោច យ៉ាងសន្ធាប់ដូចគ្រាប់ភ្លៀង។
– សារព័ត៌មាន Yeni Safak បានដកស្រង់សំណេរ របស់រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Abbas Araghchi នៅលើបណ្តាញសង្គម X យកមកផ្សាយកាលពីថ្ងៃចន្ទ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ថា៖ «សំណើរយៈពេល ២ ថ្ងៃរបស់យើង នៅតែមានប្រសិទ្ធភាព៖ ប្រសិនបើបំពេញតាមលក្ខខណ្ឌ រួមទាំងការបញ្ចប់សង្គ្រាមនៅគ្រប់សមរភូមិផងនោះ អ្នកនឹងបានឃើញលទ្ធផល។ បើជ្រើសរើសយកសង្គ្រាម មានតែរង់ចាំមើលកងទ័ពដែល មានការប្រុងប្រយ័ត្នខ្ពស់ និងធ្លាប់ឆ្លងកាត់សមរភូមិសង្គ្រាមយ៉ាងស្ទាត់ជំនាញរបស់យើង បាញ់ស្រោចភ្លើងនរក យ៉ាងសន្ធាប់ប៉ុណ្ណោះ»។

– ទោះបែបនេះ បើតាមការបញ្ជាក់ពីលោក Araghchi, សំណើរបស់អ៊ីរ៉ង់ នៅតែដាក់លើតុដដែលទេ ដូច្នេះសេតវិមាន គួរតែជ្រើសរើសដោះស្រាយគ្នាតាមផ្លូវការទូតទៅ ប្រសើរជាង។
– ទន្ទឹមនោះ ទូរទស្សន៍ Al Jazeera ផ្សាយថា ទីក្រុងតេហេរ៉ង់ កំពុងរង់ចាំការឆ្លើយតបរបស់អាមេរិក លើសំណើរបស់ខ្លួន ដែលមានដូចជាដកការឡោមព័ទ្ធផ្លូវទឹក លើកំពង់ផែអ៊ីរ៉ង់, បន្ថយទណ្ឌកម្ម, បញ្ចេញទ្រព្យសម្បត្តិដែលត្រូវបង្កកមកវិញ និងបញ្ចប់អរិភាពនៅគ្រប់សមរភូមិទាំងអស់។
– ការគំរាមរបស់អ៊ីរ៉ង់ កើតឡើងស្របពេល លោក ត្រាំ កំពុងពិចារណាបើកការវាយប្រហារជាថ្មី ទោះគណបក្សសាធារណរដ្ឋរបស់លោក បរាជ័យធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ ក៏ដោយ។
– ដោយឡែក លក្ខខណ្ឌរបស់ទីក្រុងតេហេរ៉ង់ សុំឱ្យកងទ័ពជើងទឹកអាមេរិក ដកការឡោមព័ទ្ធ លើកំពង់ផែរបស់ខ្លួន ហាក់ដូចជាពិបាកបន្តិចហើយ ព្រោះលោក ត្រាំ បានយកវិធីសាស្រ្តនេះ ធ្វើជាអាវុធសេដ្ឋកិច្ច សម្លាប់អ៊ីរ៉ង់ ហើយថែមទាំងប្រកាសក្តែងៗទៀតថា ការឡោមព័ទ្ធផ្លូវទឹក នៅច្រកសមុទ្រ Hormuz គឺជា «ការឡោមព័ទ្ធដ៏អស្ចារ្យបំផុត ក្នុងប្រវត្តិសាស្ត្រ»៕

