ត្រាំ បញ្ជាក់ថា អាមេរិក និងអ៊ីរ៉ង់ កំពុងចរចាជាមួយគ្នា

អន្តរជាតិះ- ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានថ្លែងថា ទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន កំពុងបន្តការចរចាជាមួយគ្នាយ៉ាងសកម្ម។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– មេដឹកនាំអាមេរិករូបនេះ បានប្រាប់អ្នកសារព័ត៌មាននៅឯសេតវិមានថា យើងកំពុងដំណើរការទៅមុខយ៉ាងល្អជាមួយអ៊ីរ៉ង់។ យើងកំពុងពិភាក្សាជាមួយអ៊ីរ៉ង់ ហើយយើងបានធ្វើបែបនេះជាបន្តបន្ទាប់មក។

– ទោះជាយ៉ាងណាក៏ដោយ លោកមិនបានបញ្ជាក់លម្អិតអំពីខ្លឹមសារនៃការពិភាក្សាទាំងនេះទេ។ ផ្ទុយទៅវិញ លោក ក៏បានអះអាងដែរថា ដោយសារតែសកម្មភាពរបស់សហរដ្ឋអាមេរិក ទើបច្រកសមុទ្រហ័រមូស នៅតែអាចបើកឱ្យនាវាចរណ៍ឆ្លងកាត់បាន។

– ក្នុងពេលជាមួយគ្នានេះ យោងតាមបណ្តាញព័ត៌មាន Fox News បានរាយការណ៍ថា ទីក្រុងវ៉ាស៊ីនតោន កំពុងពិចារណាលើលទ្ធភាពនៃការចាប់ផ្តើមប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ីរ៉ង់ឡើងវិញ នៅថ្ងៃទី ៩ ខែវិច្ឆិកា។ តាមប្រភពពីបណ្តាញព័ត៌មាននេះ កិច្ចប្រជុំពាក់ព័ន្ធនឹងប្រធានបទខាងលើបានធ្វើឡើងនៅសេតវិមាន កាលពីថ្ងៃទី ៤ និងទី ៥ ខែវិច្ឆិកា។

– ការពិចារណាលើការចាប់ផ្តើមសកម្មភាពយោធាឡើងវិញនៅថ្ងៃទី ៩ ខែវិច្ឆិកា គឺដោយសារកាលបរិច្ឆេទនេះត្រូវនឹងថ្ងៃខែរលត់ (ថ្ងៃដែលគ្មានពន្លឺព្រះចន្ទ) ដែលគេជឿថា នឹងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ប្រតិបត្តិការនេះ៕

 

You might like