អន្តរជាតិះ- ស្ថានការណ៍ក្រោយការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅអាមេរិកហាក់នៅស្ងប់ស្ងាត់ បើទោះបីជាមានការព្រមានសង្គ្រាមទ្រង់ទ្រាយធំពីសំណាក់លោក ត្រាំ លើអ៊ីរ៉ង់ក៏ដោយ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ទន្ទឹមនឹងភាពស្ងប់ស្ងាត់នេះ សមាជិកសភាអ៊ីរ៉ង់ (Majlis) លោក Hossein-Ali Haji Deligani បាននិយាយថា ប្រសិនបើសហរដ្ឋអាមេរិក និងអ៊ីស្រាអែលធ្វើការវាយប្រហារណាមួយជាថ្មី អ៊ីរ៉ង់នឹងឆ្លើយតបវិញដោយប្រើមីស៊ីលដែលអាចបាញ់ទៅដល់ទ្វីបអឺរ៉ុប ហើយសកម្មភាពនេះនឹងរុញច្រានតម្លៃប្រេងឱ្យឡើងលើសពី ១៥០ ដុល្លារ។
– លោក បានប្រាប់ទីភ្នាក់ងារព័ត៌មាន Tasnim របស់អ៊ីរ៉ង់ថា ក្នុងករណីដែលមានសកម្មភាពបំផ្លិចបំផ្លាញ ឬការវាយប្រហារណាមួយពីសំណាក់សហរដ្ឋអាមេរិក និងរបបស៊ីយ៉ូនីស (អ៊ីស្រាអែល) អ៊ីរ៉ង់ នឹងមិននៅស្ងៀមដាច់ខាត ដោយលើកនេះមីស៊ីលដែលបាញ់ដល់ទ្វីបអឺរ៉ុបនឹងត្រូវដកយកមកប្រើ ហើយការសងសឹកនេះ នឹងធ្វើឱ្យតម្លៃប្រេងកើនឡើងលើសពី ១៥០ ដុល្លារ ក្នុងមួយបារ៉ែល។
– ជាមួយគ្នានោះ សមាជិកសភាដដែលរូបនេះ ក៏បានបញ្ជាក់ថា អ៊ីរ៉ង់នឹងធ្វើការឆ្លើយតបជាយុទ្ធសាស្ត្រ ពោលគឺមិនមែនគ្រាន់តែជាការឆ្លើយតបក្នុងកម្រិតសមាមាត្រប៉ុណ្ណោះទេ ប៉ុន្តែវានឹងមានទ្រង់ទ្រាយធំ និងធំជាងការវាយប្រហាររបស់អាមេរិក និងអ៊ីស្រាអែលជាច្រើនដង ដោយមិនគិតពីកត្តាភូមិសាស្ត្រឡើយ។
– លោក បានកត់សម្គាល់ថា ការរក្សាការបិទផ្លូវសមុទ្រប្រឆាំងនឹងអ៊ីរ៉ង់ ដែលទោះបីជាអនុវត្តន៍ចម្ងាយរាប់រយម៉ាយក៏ដោយ ប៉ុន្តែសកម្មភាពនេះក៏ត្រូវបានចាត់ទុកថាជាសង្គ្រាមប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ដែរ។
– លោក បានបន្ថែមថា នៅពេលសមស្របណាមួយ អាវុធដែលអ៊ីរ៉ង់ត្រៀមទុកនឹងត្រូវប្រើដោយមិនញញើតសត្រូវនោះទេ ហើយសត្រូវនឹងប្រឈមមុខមហន្តរាយធ្ងន់ធ្ងរ។
– ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់អ្នកសារព័ត៌មាននៅឯសេតវិមានថា រដ្ឋបាលអាមេរិកនឹងសម្រេចចិត្តក្នុងពេលឆាប់ៗនេះថា តើត្រូវ «បន្តទៅមុខទៀត»នៅក្នុងជម្លោះជាមួយប្រទេសអ៊ីរ៉ង់ដែរឬទេ។
– លោក បានបញ្ជាក់ថា សង្គ្រាមបានអូសបន្លាយអស់រយៈពេល ៧ខែមកហើយ ហើយយើងគ្រប់គ្រងអ្វីៗគ្រប់យ៉ាងតាមផែនការ។ឥឡូវនេះ យើងនឹងធ្វើការសម្រេចចិត្តថាតើយើងគួរបន្តទៅមុខទៀត ឬចង់បញ្ចប់ត្រឹមនេះ។
– លោក បន្តថា ក្នុងសង្គ្រាម ៧ ខែកន្លងទៅ ពួកគេប្រហែលជាត្រូវចំណាយពេល ២៥ ឆ្នាំ ដើម្បីកសាងប្រទេសឡើងវិញ។ ខ្ញុំមិនចង់បន្តបំផ្លាញគោលដៅដែលនៅសល់ក្នុងប្រទេសនេះទេ ប្រសិនបើអាចធ្វើទៅបាន។ ប៉ុន្តែប្រហែលជាខ្ញុំចាំបាច់ត្រូវធ្វើ។ អ្នកទាំងអស់គ្នានឹងបានដឹងក្នុងពេលឆាប់ៗនេះ៕
