អន្តរជាតិះ- កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) ដែលជាកងឯកភាពពិសេសនៃកងទ័ព បានឱ្យដឹងថា យន្តហោះដ្រូនប្រភេទ MQ-1 របស់សហរដ្ឋអាមេរិក ដែលប្រើប្រាស់សម្រាប់ការឈ្លបយកការណ៍ និងវាយប្រហារ ត្រូវបានបាញ់ទម្លាក់នៅលើកោះ Qeshm ដែលនេះជាគ្រឿងទី ១៦ ហើយដែលត្រូវបាញ់ធ្លាក់។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– សេចក្តីថ្លែងការណ៍ បានបញ្ជាក់ថា កាលពីប៉ុន្មានម៉ោងមុននេះ យន្តហោះដ្រូន MQ-1 របស់អាមេរិកមួយគ្រឿងទៀត (គ្រឿងទី ១៦) ត្រូវបានស្ទាក់ចាប់ និងបំផ្លាញចោលនៅលើកោះ Qeshm ដោយប្រព័ន្ធការពារដែនអាកាសដ៏ទំនើបរបស់ IRGC ។
– IRGC បានបន្ថែមថា បេសកកម្មឈ្លបយកការណ៍របស់សត្រូវដែលបានបរាជ័យជាបន្តបន្ទាប់នេះ បានធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់លោក Brad Cooper ដែលជាមេបញ្ជាការនៃបញ្ជាការដ្ឋានកណ្តាលសហរដ្ឋអាមេរិក ឬ US CENTCOM ។
– IRGC បន្តថា កងកម្លាំងខ្លួន តែងតែតាមដានយ៉ាងដិតដល់នូវប្រតិបត្តិការដែនអាកាសរបស់សត្រូវ និងគន្លងហោះហើរនៃយន្តហោះដ្រូនទាំងនោះ។
– គួររំលឹកថា កោះ Qeshm ធ្លាប់ត្រូវបានអាមេរិក បើកការវាយប្រហារកាលពីមុនពេលបោះឆ្នោតពាក់កណ្ដាលអាណត្តិ ដោយមានការអះអាងថាជាការការពារខ្លួន ខណៈក៏មានភាពតានតឹងបន្តិចបន្តួចផងដែរ។
– ទោះជាយ៉ាងណា ការវាយប្រហារនេះ អាមេរិក ព្យាយាមលាក់ការណ៍សម្ងាត់ជៀសវាងសង្គ្រាមផ្ទុះឡើងមុនការបោះឆ្នោត និងបង្កហានិភ័យដល់ដំណើរការ៕
