ហ្សេលេនស្គី រំលឹករឿងជំនួយ ១៦ពាន់លានដុល្លារ ដែលអាមេរិកសន្យាឱ្យអ៊ុយក្រែនតែភ្លេច

អន្តរជាតិះ – សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ដែលកំពុងអូសបន្លាយនៅតែបន្តក្ដៅគគុក ខណៈទីក្រុងគៀវមានអ្នកនៅពីក្រោយចាំជួយយ៉ាងចាំបាច់ដែលរួមមានណាតូ និងអឺរ៉ុប ជាពិសេសសហរដ្ឋអាមេរិក។

– អាមេរិក តែងតែផ្ដល់ជំនួយ រួមទាំងការលក់សព្វាវុធមួយចំនួនឱ្យអ៊ុយក្រែន ដើម្បីទប់ទល់នឹងស្ថានការណ៍ដែលចាំបាច់។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ជុំវិញការផ្ដល់ជំនួយនេះ, លោក វ្ល៉ាឌីមៀ ហ្សេលេនស្គី អះអាងថា ជំនួយចំនួន ១៦ ពាន់លានដុល្លារ ដែលសហរដ្ឋអាមេរិកសន្យាផ្តល់ឱ្យទីក្រុងគៀវនោះគឺមិនទាន់ទទួលបាននោះទេ។ ស្របពេលដែលអ៊ុយក្រែន ប្រឹងប្រែងតស៊ូគ្រប់បែបយ៉ាង ដើម្បីទទួលបានវា។

– លោក បានថ្លែងនៅក្នុងបទសម្ភាសន៍មួយជាមួយស្ថានីយទូរទស្សន៍មួយថា ក្រោមកិច្ចព្រមព្រៀង និងការសម្រេចចិត្តពីមុនរបស់អាមេរិក ធ្វើឱ្យទឹកប្រាក់ចំនួន ១៦ ពាន់លានដុល្លារ ត្រូវជាប់គាំង។ ទោះជាយ៉ាងណាក៏ដោយ យើងសូមថ្លែងអំណរគុណចំពោះអ្វីៗទាំងអស់ដែលអាមេរិកបានផ្តល់ជូន ហើយអ៊ុយក្រែននឹងបន្តតស៊ូដើម្បីទទួលបានយ៉ាងហោចណាស់ក៏ទឹកប្រាក់មួយចំនួននៃកញ្ចប់ ១៦ ពាន់លាននេះដែរ។

– ទន្ទឹមនោះ លោក បានបន្ថែមថា លោក ក៏មានបំណងស្វែងរកកញ្ចប់ជំនួយថ្មីពីទីក្រុងវ៉ាស៊ីនតោនផងដែរ។

– សហរដ្ឋអាមេរិក មិនបានផ្តល់ជំនួយហិរញ្ញវត្ថុដោយផ្ទាល់ដល់អ៊ុយក្រែនទេ ចាប់តាំងពីចុងឆ្នាំ ២០២៤ មក។ ទីក្រុងគៀវ នៅតែបន្តទទូចឱ្យបណ្តាប្រទេសលោកខាងលិចបង្កើនការផ្តល់ជំនួយយោធា។

– ចំណែកទីក្រុងមូស្គូវិញ បានសង្កត់ធ្ងន់ជាច្រើនដងថា ការដែលលោកខាងលិចផ្គត់ផ្គង់អាវុធដល់ទីក្រុងគៀវ និងជួយបណ្តុះបណ្តាលបុគ្គលិកយោធាអ៊ុយក្រែននោះ គឺគ្រាន់តែធ្វើឱ្យជម្លោះអូសបន្លាយពេលយូរជាងមុនប៉ុណ្ណោះ ហើយវាមិនបានផ្លាស់ប្តូរស្ថានភាពនៅលើសមរភូមិឡើយ៕

You might like