អន្តរជាតិះ – ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់អ្នកសារព័ត៌មាននៅឯសេតវិមានថា រដ្ឋបាលអាមេរិកនឹងសម្រេចចិត្តក្នុងពេលឆាប់ៗនេះថា តើត្រូវ «បន្តទៅមុខទៀត» នៅក្នុងជម្លោះជាមួយប្រទេសអ៊ីរ៉ង់ដែរឬទេ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– លោក បានបញ្ជាក់ថា សង្គ្រាមបានអូសបន្លាយអស់រយៈពេល ៧ ខែមកហើយ ហើយយើងគ្រប់គ្រងអ្វីៗគ្រប់យ៉ាងតាមផែនការ។ ឥឡូវនេះ យើងនឹងធ្វើការសម្រេចចិត្តថាតើយើងគួរបន្តទៅមុខទៀត ឬចង់បញ្ចប់ត្រឹមនេះ។
– លោក បន្តថា ក្នុងសង្គ្រាម ៧ ខែកន្លងទៅ ពួកគេប្រហែលជាត្រូវចំណាយពេល ២៥ ឆ្នាំ ដើម្បីកសាងប្រទេសឡើងវិញ។ ខ្ញុំមិនចង់បន្តបំផ្លាញគោលដៅដែលនៅសល់ក្នុងប្រទេសនេះទេ ប្រសិនបើអាចធ្វើទៅបាន។ ប៉ុន្តែប្រហែលជាខ្ញុំចាំបាច់ត្រូវធ្វើ។ អ្នកទាំងអស់គ្នានឹងបានដឹងក្នុងពេលឆាប់ៗនេះ។
– យោងតាមគេហទំព័រព័ត៌មាន Axios , រដ្ឋបាលសហរដ្ឋអាមេរិក កំពុងពិចារណាលើជម្រើសចំនួន ៣ ដើម្បីដោះស្រាយជម្លោះជាមួយអ៊ីរ៉ង់ ដោយរួមមាន៖ ការបង្ខំឱ្យទីក្រុងតេអេរ៉ង់ ទទួលយកកិច្ចព្រមព្រៀងមួយដែលផ្តល់ផលប្រយោជន៍ដល់ទីក្រុងវ៉ាស៊ីនតោន, ការចាប់ផ្តើមប្រតិបត្តិការយោធាឡើងវិញ និងការឈានទៅរកកិច្ចព្រមព្រៀងសន្តិភាព។
– ទោះជាយ៉ាងណា Axios បានរាយការណ៍ដោយដកស្រង់សម្តីមន្ត្រីអាមេរិកថា យោធាអាមេរិក កំពុងត្រៀមលក្ខណៈសម្រាប់ការចាប់ផ្តើមប្រតិបត្តិការប្រយុទ្ធទ្រង់ទ្រាយធំឡើងវិញដែលអាចកើតមាននៅក្នុងប្រទេសអ៊ីរ៉ង់ រួមទាំងការបញ្ជូនកម្លាំង និងធនធានបន្ថែមទៅកាន់តំបន់នោះផងដែរ។
– ប្រភពព័ត៌មានក្នុងតំបន់ បានបន្ថែមថា ក្នុងពេលជាមួយគ្នានេះ អ្នកសម្របសម្រួលមកពីប្រទេសកាតាកំពុងខិតខំស្វែងរកការគាំទ្រពីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ លើសេចក្តីព្រាងកិច្ចព្រមព្រៀងមួយ ដើម្បីទប់ស្កាត់កុំឱ្យមានការវិលត្រឡប់ទៅរកសង្គ្រាមវិញ និងអាចឈានទៅដល់ការចាប់ផ្តើមការចរចាដោយផ្ទាល់ឡើងវិញនៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ៕
