អន្តរជាតិះ – លោក Danny Danon តំណាងអចិន្ត្រៃយ៍របស់អ៊ីស្រាអែលប្រចាំអង្គការសហប្រជាជាតិ បាននិយាយថា ការដែលតម្លៃប្រេងឥន្ធនៈនៅក្នុងសហរដ្ឋអាមេរិកកើនឡើង ក្នុងអំឡុងពេលមានភាពតានតឹងជាមួយអ៊ីរ៉ង់ និងការបិទច្រកសមុទ្រ Hormuz នោះ មិនមែនជាកំហុសរបស់ប្រទេសលោកឡើយ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– យោងតាមលោក Danon បានលើកឡើងថា រឿងទាំងអស់គឺមានតែទីក្រុងវ៉ាស៊ីនតោនប៉ុណ្ណោះជាអ្នកសម្រេចចិត្តវាយប្រហារលើអ៊ីរ៉ង់ ខណៈដែលអ៊ីស្រាអែលគ្រាន់តែគាំទ្រចំពោះចំណាត់ការនេះប៉ុណ្ណោះ។

– ទោះជាយ៉ាងណា ការកត់សម្គាល់របស់លោក កើតឡើងបន្ទាប់ពីការប្រកាសកាត់ផ្ដាច់ជំនួយយោធារបស់អាមេរិក សម្រាប់អ៊ីស្រាអែល។
– លោក Danon បានថ្លែងនៅក្នុងបទសម្ភាសន៍មួយថា រឿងដែលគួរឱ្យសោកស្តាយនោះគឺថាមានមតិផ្សេងៗគ្នាជាច្រើនចោទអ៊ីស្រាអែលថាជាអ្នកបង្កសង្គ្រាមលើអ៊ីរ៉ង់ ទើបធ្វើឱ្យទំនិញឡើងថ្លៃ ជាពិសេសតម្លៃប្រេង។ ដូច្នេះ ខ្ញុំគិតថាយើងត្រូវតែបកស្រាយ។
– ទន្ទឹមនោះ លោក បានបន្ថែមថា ការសម្រេចចិត្តវាយប្រហារលើអ៊ីរ៉ង់ គឺជាការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកនោះទេ។ វាមិនមែនជាការសម្រេចចិត្តរបស់យើងទេ។ យើងគ្រាន់តែគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិកប៉ុណ្ណោះ ហើយយើងយល់ថាវាជាការសម្រេចចិត្តដ៏ត្រឹមត្រូវមួយ។
– ទាក់ទងនឹងបញ្ហានេះ លោក Danon ក៏បានកត់សម្គាល់ថា ប្រទេសអ៊ីរ៉ង់នៅតែបន្តគំរាមកំហែងដល់សហរដ្ឋអាមេរិក។ អ្នកការទូតរូបនេះ បន្តថា វាងាយស្រួលណាស់ក្នុងការបន្ទោសអ៊ីស្រាអែលលើរឿងគ្រប់យ៉ាង ប៉ុន្តែការពិតគឺមិនមែនដូច្នោះទេ។
– សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានបើកការវាយប្រហារប្រឆាំងនឹងអ៊ីរ៉ង់នៅថ្ងៃទី ២៨ ខែកុម្ភៈ។ នៅខែមិថុនា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដែលគ្រោងឱ្យមានបទឈប់បាញ់ជាបន្ទាន់នៅគ្រប់សមរភូមិ រួមទាំងនៅក្នុងប្រទេសលីបង់ផងដែរ។
– ទោះជាយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិកបានបន្តការវាយប្រហារទ្រង់ទ្រាយធំលើអ៊ីរ៉ង់វិញ នៅយប់ឈានចូលថ្ងៃទី ៨ ខែកក្កដា ដោយចោទប្រកាន់ថាអ៊ីរ៉ង់បានរំលោភលើកិច្ចព្រមព្រៀងដែលមានស្រាប់ពាក់ព័ន្ធនឹងច្រកសមុទ្រហ័រមូស៕
