គណបក្សប្រជាធិបតេយ្យ ក្រសោបបានជ័យជម្នះក្នុងការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅអាមេរិក

អន្តរជាតិះ – ការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅអាមេរិក ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី ៣ ខែវិច្ឆិកា បានរកឃើញគណបក្សដែលមានសិទ្ធិគ្រប់គ្រងព្រឹទ្ធសភាហើយ ពោលគឺគណបក្សប្រជាធិបតេយ្យ ដែលជាគូប្រជែងរបស់គណបក្សសាធារណរដ្ឋរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– តាមរយៈជ័យជម្នះនេះ លោកប្រធានាធិបតី ដូណាល់ ត្រាំ នឹងត្រូវធ្វើការជាមួយគណបក្សនេះ ខណៈការដាក់ចេញគោលនយោបាយមួយចំនួនរបស់លោក នឹងត្រូវឆ្លងកាត់ការត្រួតពិនិត្យពីគណបក្សនេះផងដែរ។

– ជុំវិញលទ្ធផលខាងលើ លោកប្រធានាធិបតីរូបនេះ ក៏ទទួលស្គាល់ផងដែរ ដោយលើកឡើងថា លោក មិនសោកស្ដាយនោះទេ ចំពោះបេក្ខជនគណបក្សសាធារណរដ្ឋ ដូចជាសមាជិកព្រឹទ្ធសភាមកពីរដ្ឋ South Carolina លោកស្រី Darline Graham និងលោក Ken Paxton មកពីរដ្ឋ Texas ។

– ការរាប់សន្លឹកឆ្នោតស្វែងរកអ្នកឈ្នះនៅសភាតំណាងរាស្រ្ត កំពុងដំណើរការនៅឡើយ។ ទោះជាយ៉ាងណា គណបក្សប្រជាធិបតីនៅតែនាំមុខដដែល ខណៈភាពលទ្ធភាពឈ្នះខ្ពស់។

– ជាមួយគ្នានោះ លោក ត្រាំ ក៏បានបញ្ជាក់ថា លោក មិនមានគម្រោងផ្លាស់ប្តូរគណៈរដ្ឋមន្ត្រីទេ បន្ទាប់ពីគណបក្សសាធារណរដ្ឋបរាជ័យ៕

 

You might like