ឃាត់ខ្លួនអធិការរងស្រុកអង្គរបូរីខេត្តតាកែវម្នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន

ខេត្តតាកែវះ – យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានឲ្យដឹងថា លោកអនុសេនីយ៍ឯក ពួយ សោវណ្ណដេត អាយុ៣៦ឆ្នាំ មានឋានៈជា អធិការរង នៃអធិការដ្ឋាននគរបាលស្រុកអង្គរបូរី ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ សហការជាមួយកម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀននៃអគ្គស្នងការដ្ឋាននគរបាលជាតិ ធ្វើការឃាត់ខ្លួនពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់សារធាតុញៀនខុសច្បាប់។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– តាមសេចក្ដីប្រកាសព័ត៌មានដដែល លោកអនុសេនីយ៍ឯក ពួយ សោវណ្ណដេត ត្រូវបានឃាត់ខ្លួនកាលពីវេលាម៉ោង ២០និង១៥នាទី ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ នៅចំណុចបណ្តោយផ្លូវកៅស៊ូ ស្ថិតក្នុងភូមិកំពង់ហ្លួង ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ។

– ការចេញមកប្រកាសបែបនេះ គឺធ្វើឡើងដើម្បីឆ្លើយតបនៅនឹងប្រព័ន្ធផ្សព្វផ្សាយលើបណ្តាញសង្គមមួយចំនួនដែលបានផ្សព្វផ្សាយ និងមានខ្លឹមសារថា អធិការរងនគរបាលស្រុកអង្គរបូរីម្នាក់ ត្រូវបានឃាត់ខ្លួន ពាក់ព័ន្ធករណីគ្រឿងញៀន។

– លោកអនុសេនីយ៍ឯក ពួយ សោវណ្ណដេត មានអាយុ ៣៦ឆ្នាំ មុខរបរនគរបាលជាតិ មានឋានន្តរសក្តិថ្នាក់អនុសេនីយ៍ឯក អត្តលេខ ៧០៨០៨ ឋានៈ អធិការរង នៃអធិការដ្ឋាននគរបាលស្រុកអង្គរបូរី នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ។

– ក្រោយពីឃាត់ខ្លួន លោកអនុសេនីយ៍ឯក ពួយ សោវណ្ណដេត ក៏ត្រូវបានសាលាដំបូងខេត្តតាកែវ សម្រេចចេញដីកាបង្គាប់ឱ្យឃុំខ្លួនកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ និងកំពុងឃុំខ្លួនបណ្តោះអាសន្ននៅក្នុងពន្ធនាគារខេត្តតាកែវ។

– យោងតាមដីកាបង្គាប់ឲ្យឃុំខ្លួនរបស់លោក សែ សុជាតា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តតាកែវ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦បានឲ្យដឹងថា ជនត្រូវបាទឈ្មោះ ពួយ សោវណ្ណដេត ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យពីបទ ជួញដូរ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងសម្អាតប្រាក់ ប្រព្រឹត្តនៅចំណុចបណ្តោយផ្លូវកៅស៊ូ ស្ថិតនៅភូមិកំពង់ហ្លួង ឃុំអង្គបូរី ស្រុកអង្គរបូរី ខេត្តតាកែ កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៦ តាមបទល្មើសព្រហ្មទណ្ឌដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៤០ និងមាត្រា៤៥ នៃច្បាប់ស្តីពីការត្រួវាពិនិត្យគ្រឿងញៀន និងសាត្រា៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម៕

 

You might like