អន្តរជាតិះ – តម្លៃប្រេងបានធ្លាក់ចុះ នៅថ្ងៃពុធនេះ ខណៈដែលវិនិយោគិនកំពុងរង់ចាំលទ្ធផលនៃការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅសហរដ្ឋអាមេរិក និងផលប៉ះពាល់ដែលអាចកើតមានចំពោះកិច្ចចរចាសន្តិភាពនៅតំបន់មជ្ឈិមបូព៌ា ទោះបីជាមានទិន្នន័យ បង្ហាញថា ស្តុកប្រេងឆៅរបស់សហរដ្ឋអាមេរិកធ្លាក់ចុះដោយមិនបានគ្រោងទុក កាលពីសប្តាហ៍មុនក៏ដោយ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– តម្លៃប្រេងឆៅប្រភេទ Brent បានធ្លាក់ចុះ ២៦ សេន ឬ ០,២៥ ភាគរយ មកនៅត្រឹម ១០៣,៣៤ ដុល្លារក្នុងមួយបារ៉ែល។ ចំណែកឯតម្លៃកិច្ចសន្យាប្រេងឆៅប្រភេទ West Texas Intermediate (WTI) របស់សហរដ្ឋអាមេរិកវិញ បានធ្លាក់ចុះ ៥៣ សេន ឬ ០,៥៥ ភាគរយ មកនៅត្រឹម ៩៥,៥៦ ដុល្លារ។
– កាលពីម្សិលមិញ តម្លៃប្រេង Brent បានធ្លាក់ចុះជាង ១ ភាគរយ មកនៅកម្រិតទាបបំផុតក្នុងរយៈពេលជិត ៤ សប្តាហ៍។
– ការរាប់សន្លឹកឆ្នោតកំពុងដំណើរការសម្រាប់ការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅសហរដ្ឋអាមេរិក ដែលនឹងកំណត់ថា តើគណបក្សសាធារណរដ្ឋរបស់លោក ត្រាំ នឹងអាចបន្តគ្រប់គ្រងសភាបានដែរឬទេ សម្រាប់រយៈពេលដែលនៅសល់នៃអាណត្តិទីពីររបស់លោក៕
