អ៊ីរ៉ង់ ព្រមានថា មីស៊ីល អាចហោះដល់អឺរ៉ុប បើអាមេរិក បន្តសង្គ្រាមឡើងវិញ

អន្តរជាតិះ – អ៊ីរ៉ង់ អាចកំណត់គោលដៅមូលដ្ឋានយោធាអាមេរិកនៅខាងក្រៅមជ្ឈិមបូព៌ា ប្រសិនបើទីក្រុងវ៉ាស៊ីនតោនបន្តសកម្មភាពអរិភាពប្រឆាំងនឹងទីក្រុងតេអេរ៉ង់។ នេះបើតាមសារព្រមានរបស់មន្ត្រីអ៊ីរ៉ង់ Manouchehr Mottaki និងត្រូវបានចេញផ្សាយដោយសារព័ត៌មានអាស៊ែបៃហ្សង់ Azer News។

– ដោយឡែក បើតាមកាសែត The Times របស់ចក្រភពអង់គ្លេស ដោយដកស្រង់ប្រភពស៊ើបការណ៍សម្ងាត់ពីលោកខាងលិច អ៊ីរ៉ង់ កំពុងរៀបចំការឆ្លើយតបមិនស៊ីមេទ្រី ដែលអាចធ្វើទៅបាន ទោះស្ថិតនៅក្នុងស្ថានភាពណាក៏ដោយ។ គោលដៅដែលអាចកើតឡើងរួមមានមូលដ្ឋានយោធាអាមេរិកនៅចក្រភពអង់គ្លេស អាល្លឺម៉ង់ អ៊ីតាលី និងព័រទុយហ្គាល់។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ទន្ទឹមគ្នានេះ អ៊ីរ៉ង់ ក៏ត្រូវបានគេរាយការណ៍ថា កំពុងពិចារណាវាយប្រហារលើខ្សែកាបអ៊ីនធឺណិតក្រោមសមុទ្រផងដែរ។ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់លោកខាងលិចជឿថា ក្រុមដែលមានទំនាក់ទំនងជាមួយអ៊ីរ៉ង់ អាចត្រូវបានប្រើប្រាស់ដើម្បីកំណត់គោលដៅមូលដ្ឋានអាមេរិកនៅអឺរ៉ុប។

– បន្ថែមពីនោះ ទីភ្នាក់ងារ Reuters ក៏បានរាយការណ៍ថា សហរដ្ឋអាមេរិក បានដាក់ពង្រាយកងកម្លាំងយោធាយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងតំបន់មជ្ឈិមបូព៌ារួចហើយ ដើម្បីវាយប្រហារអ៊ីរ៉ង់ក្នុងរយៈពេលខ្លី ដែលអាចនៅដើមសប្តាហ៍នេះ។

– យ៉ាងណាម៉ិញ បើយោងតាមប្រភពនានា ការវាយប្រហារថ្មីណាមួយពីសំណាក់សហរដ្ឋអាមេរិក អាចនឹងកំណត់គោលដៅលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ រួមទាំងមជ្ឈមណ្ឌលស្រាវជ្រាវនានាផងដែរ។

– មុននេះ មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ គឺលោក Mojtaba Khamenei បានណែនាំឱ្យរដ្ឋាភិបាលដោះស្រាយជម្លោះជាមួយសហរដ្ឋអាមេរិក តាមរយៈមធ្យោបាយការទូត។ ទោះជាយ៉ាងណាក៏ដោយ លោកក៏បានអំពាវនាវឱ្យកងទ័ពអ៊ីរ៉ង់ឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះរាល់ការគំរាមកំហែង ដោយសង្កត់ធ្ងន់ថា ការឆ្លើយតបបែបនេះមិនគួរមានដែនកំណត់ផ្នែកភូមិសាស្ត្រឡើយ៕

 

You might like