ដើម្បីទៅហ្វឹកហ្វឺនកាតព្វកិច្ចយោធា យុវជនគ្រប់រូបដែលបានជាប់ឈ្មោះ បានត្រៀមលក្ខណៈរួចរាល់

ភ្នំពេញះ – ក្រុមយុវជនដែលជាប់ជាកាតព្វកិច្ច បង្ហាញពីស្មារតី និងឆន្ទៈមុះមុតក្នុងការប្តេជ្ញាការពារបូរណភាព និងអធិបតេយ្យភាពរបស់ជាតិ ទោះត្រូវលះបង់ក្នុងតម្លៃណាក៏ដោយ។ ពួកគេចាត់ទុកការទៅហ្វឹកហ្វឺនកាតព្វកិច្ចយោធារយៈពេល ២ឆ្នាំ ថាជាកិត្តិយសដ៏ឧត្តុង្គឧត្តមសម្រាប់អ្នកជំនាន់ក្រោយ ដែលបានត្រៀមខ្លួនពេញលេញរួមចំណែកជាមួយវិស័យការពារប្រទេសជាតិ ពិសេសគឺការត្រៀមលក្ខណៈទប់ទល់នឹងរដ្ឋបរទេសទាំងឡាយណាដែលមានចេតនាអាក្រក់ឈ្លានពានទឹកដីរបស់ប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ក្រុមយុវជនបានបង្ហាញថា គ្មានបរទេសណាមកជួយយើងក្រៅពីយើងខ្លាំងខ្លួនឯងនោះទេ ដូចប្រទេសកម្ពុជាគ្មានចេតនាណាប្រមូលផ្ដុំកម្លាំងទៅបំពានប្រទេសដទៃឡើយ គឺដើម្បីការពារ និងរក្សាសន្តិភាពឱ្យបានយូរអង្វែង។

– សូមបញ្ជាក់ថា ក្រុមយុវជនដែលជាប់ឈ្មោះក្នុងកាតព្វកិច្ចយោធាសម្រាប់ឆ្នាំ២០២៦ បានត្រៀមលក្ខណៈពេញលេញជាស្រេចសម្រាប់ដំណាក់កាលទៅហ្វឹកហ្វឺន។

– ជាក់ស្ដែងនៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៦ នេះ នៅតាមបណ្តាមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌទាំង១៤ ក្នុងក្របខណ្ឌរាជធានីភ្នំពេញ បេក្ខជនដែលបានជាប់ឈ្មោះក្នុងការស្ម័គ្រចិត្តចូលកាតព្វកិច្ចយោធា បានទៅបង្ហាញមុខ និងទទួលយកការណែនាំពីរបៀបផ្សេងៗ ពិសេសការត្រៀមលក្ខណៈឱ្យបានរួចរាល់ ១០០ភាគរយ ពីសំណាក់មន្ត្រីកងរាជអាវុធហត្ថនៅមូលដ្ឋាន មុនពេលពួកគេត្រូវបញ្ជូនបន្តទៅពិនិត្យកាយសម្បទា និងសុខភាព នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ស្អែកនេះ។

– នៅថ្ងៃទី០៤ ស្អែកនេះ បេក្ខជនជាប់ឈ្មោះកាតព្វកិច្ចសរុប ៣០០នាក់ នឹងត្រូវជួបជុំនៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការសំណេះសំណាលនៅពេលព្រឹកព្រលឹម។ ក្រោយបញ្ចប់ការសំណេះសំណាល បេក្ខជនទាំងអស់នឹងត្រូវបញ្ជូនទៅពិនិត្យកាយសម្បទា និងសុខភាព រួចនឹងត្រូវបញ្ជូនទៅកាន់សាលាហ្វឹកហ្វឺនតែម្តង។

– គួរជម្រាបថា៖ ការបើកវគ្គហ្វឹកហ្វឺនកាតព្វកិច្ចយោធាដំបូង នឹងត្រូវចាប់ផ្ដើមអនុវត្តនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ដែលជាថ្ងៃសំខាន់ស្របទៅនឹងបុណ្យឯករាជ្យជាតិ និងជាថ្ងៃខួបកំណើតនៃការបង្កើតកងយោធពលខេមរភូមិន្ទផងដែរ៕

You might like