ឃាត់ខ្លួនជនសង្ស័យសរុប ១០នាក់ពាក់ពន្ធ័ការផ្ទុះអាវុធ និងបោកគ្រាប់បែកនៅក្រុងប៉ោយប៉ែត

បន្ទាយមានជយ័ះ – កម្លាំងនាយដ្ឋានព្រហ្មទណ្ឌ បានសហការស្រាវជ្រាវជាមួយស្នងការរាជធានី-ខេត្ត បើកប្រតិបត្តិការបង្ក្រាប ករណីផ្ទុះអាវុធ និង បោកគ្រាប់បែកយ៉ាងសកម្ម នៅក្រុងប៉ោយប៉ែត កម្លាំងជំនាញធើ្វការឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន១០នាក់។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ក្រោមការបញ្ជាយ៉ាងម៉ឺងម៉ាត់ពី លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដឹកនាំផ្ទាល់ដោយ លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងជំនាញរបស់នាយកដ្ឋានបានសហការជាមួយស្នងការដ្ឋាននគរបាលរាជធានី-ខេត្តជាច្រើន បើកិច្ចប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាបករណីផ្ទុះអាវុធ និងបោកគ្រាប់បែកយ៉ាងសកម្ម ដោយបានឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធសរុបចំនួន ១០នាក់។

– សូមបញ្ជាក់ថា ហេតុការណ៍នេះបានឡើងកាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ០០:២២នាទី នៅចំណុចសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយមាន ជនសង្ស័យចំនួន ២ក្រុម បានបើកការកាប់គ្នាទៅវិញទៅមក។ ក្នុងពេលនោះ ក៏មានការបាញ់បោះសេរីចំនួន ២គ្រាប់ និងផ្ទុះគ្រាប់បែកដៃ (ម៉ូដែល 82-2 ផលិតនៅប្រទេសចិន) ចំនួន ១គ្រាប់ បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

– ភ្លាមៗក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចបានចុះអន្តរាគមន៍ និងឃាត់ខ្លួនជនសង្ស័យបានចំនួន ៣នាក់ ដោយមានកិច្ចសហការយ៉ាងជិតស្និទ្ធរវាង នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ (ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន) ជាមួយស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ខេត្តកំពង់ឆ្នាំង ខេត្តបាត់ដំបង ខេត្តព្រះវិហារ ខេត្តកំពង់ស្ពឺ និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ (ខណ្ឌបឹងកេងកង ខណ្ឌមានជ័យ និងខណ្ឌទួលគោក) សមត្ថកិច្ចបានស្រាវជ្រាវរហូតកំណត់មុខសញ្ញា និងទីតាំងលាក់ខ្លួន។

You might like