ភ្នំពេញ៖កម្លាំងនគរបាល នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ បានបើកប្រតិបត្តិការស្រាវជ្រាវ និងឈានដល់ការបង្ក្រាបបទល្មើសជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំ ដែលក្រុមឧក្រិដ្ឋជនបាននាំចេញពីប្រទេសឡាវ ដើម្បីឆ្លងកាត់ប្រទេសកម្ពុជា និងឆ្ពោះទៅប្រទេសទី៣។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

ប្រតិបត្តិការនោះ កម្លាំងនគរបាល បានរឹបអូសគ្រឿងញៀនមួយចំនួនធំ ព្រមទាំងឃាត់ខ្លួនក្រុមឧក្រិដ្ឋជនមួយចំនួន៥នាក់ ជាបន្តបន្ទាប់ ក្នុងនោះមានជនជាតិចិនម្នាក់ និងជនជាតិខ្មែរ ៤នាក់៕




