អន្តរជាតិះ – រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនសហរដ្ឋអាមេរិក បានរាយការណ៍ពីការធ្លាក់យន្តហោះឯកជនមួយគ្រឿងស្ថិតក្នុងតំបន់លំនៅឋានមួយកន្លែងនៃរដ្ឋផ្លរីដា កាលពីថ្ងៃអាទិត្យ ដោយសម្លាប់មនុស្សទាំង ៩ នាក់ដែលនៅលើនោះ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ហេតុការណ៍ធ្លាក់នេះ បានកើតឡើងនៅជិតតំបន់ Cresthaven ដែលមានចម្ងាយប្រហែល ១៤ គីឡូម៉ែត្រពី Mar-a-Lago ដែលជារមណីយដ្ឋានរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ពោលគឺស្ថិតនៅក្នុងតំបន់អ្នកមាននៃតំបន់ Palm Beach ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោងប្រហែល ១២ និង ៥០ នាទីថ្ងៃត្រង់។

– រូបភាពពីកន្លែងកើតហេតុ បានបង្ហាញឱ្យឃើញពីក្រហូងដ៏ធំមួយ រួមជាមួយនឹងអណ្តាតភ្លើងដែលកំពុងឆាបឆេះ ព្រមទាំងកម្ទេចកម្ទីផ្សេងៗនៃយន្តហោះប្រភេទ Learjet 60 ដែលធ្លាក់រាយប៉ាយនៅទីនោះ។
– យោងតាម រដ្ឋបាលអាកាសចរណ៍សហព័ន្ធ (FAA) បានចេញសេចក្តីថ្លែងការណ៍មួយដោយបញ្ជាក់ថា យន្តហោះនេះហោះចេញពីទីក្រុង Austin រដ្ឋ Texas ក្នុងទិសដៅឆ្ពោះទៅកាន់ប្រទេស Bahamas ។
– យន្តហោះបានធ្លាក់ក្នុងល្បឿនយ៉ាងលឿន និងបង្កឱ្យមានការផ្ទុះជាអណ្តាតភ្លើងយ៉ាងខ្លាំង នៅក្បែរផ្លូវដែលមានចរាចរណ៍ច្រើន។ ហេតុការណ៍នេះ បានធ្វើឱ្យអាជ្ញាធរបិទផ្លូវ និងជម្លៀសប្រជាពលរដ្ឋនៅតំបន់ក្បែរនោះជាបណ្តោះអាសន្ន។
– ទោះជាយ៉ាងណា មូលហេតុនៃការធ្លាក់នេះ អាជ្ញាធរនៅមិនទាន់ដឹងច្បាស់នៅឡើយ ខណៈទីភ្នាក់ងារ FAA និង NTSB កំពុងបើកការស៊ើបអង្កេត៕
