ខេត្តក្រចេះ – សមត្ថកិច្ចបានឃាត់ខ្លួនបុរសម្នាក់ដែលក្លែងជាសង្ឃហើយបានលួចបច្ច័យ ចំនួន ៧ លានរៀល នៅវត្តស្រែត្រែង ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ កាលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦។ តាមព័ត៌មានទទួលបាន បុរសម្នាក់ សង្ស័យថាបាន ក្លែងខ្លួនជាព្រះសង្ឃ ហើយបានធ្វើសកម្មភាពលួចបច្ច័យរបស់ព្រះចៅអធិការ វត្តខាងលើ ហើយរត់គេចខ្លួនកាត់ព្រៃ ប៉ុន្តែត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាននៅតាមផ្លូវ ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– សមត្ថកិច្ចបានបញ្ជាក់ថា បុគ្គលរូបនេះ មិនមានប្រវត្តិបួសរៀននៅទីអារាមណាមួយឡើយ។ បច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់ផងដែរ ៕
