ធុញនឹង ហ្សេលេនស្គី រអ៊ូដដែលៗពេក! អាមេរិក សម្រេចបញ្ជូនមីស៊ីល Patriot ទៅឱ្យ ៥០០ គ្រាប់

អន្តរជាតិះ – សហរដ្ឋអាមេរិក បានអនុម័តការលក់មីស៊ីល Patriot ចំនួន ៥០០ គ្រាប់ទៅឱ្យអ៊ុយក្រែន ដែលជាអាវុធដ៏ចាំបាច់បំផុតសម្រាប់ការការពារប្រឆាំងនឹងការវាយប្រហារតាមផ្លូវអាកាសពីសំណាក់រុស្ស៊ី ដែលកំពុងកើនឡើងកាន់តែខ្លាំង។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ទោះជាយ៉ាងណាក៏ដោយ លោកប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា នេះជាការពន្យារពេលដ៏យូរ ទម្រាំតែអាមេរិក សម្រេចបញ្ជូនវា ស្របពេលដែលទីក្រុងគៀវត្រូវការវាយ៉ាងចាំបាច់។

– យោងតាមក្រសួងការបរទេសសហរដ្ឋអាមេរិក បានឱ្យដឹងថា មីស៊ីលស្ទាក់ចាប់ប្រភេទ PAC-3 ដ៏ទំនើបដែលមានតម្លៃ ២,១ ពាន់លានដុល្លារនេះ ជាការចំណាយថវិកាទាំងស្រុងដោយសម្ព័ន្ធមិត្តអ៊ុយក្រែននៅក្នុងទ្វីបអឺរ៉ុប និងប្រទេសកាណាដា។

– កាលពីយប់ថ្ងៃសុក្រ, លោក ហ្សេលេនស្គី បានស្នើជាថ្មីម្តងទៀតឱ្យសហរដ្ឋអាមេរិកពន្លឿនការបញ្ជូនមីស៊ីល Patriot ទាំងនេះ ដែលជាអាវុធតែមួយគត់ដែលមានប្រសិទ្ធភាពក្នុងការបាញ់ទម្លាក់មីស៊ីលផ្លោងដ៏សាហាវរបស់រុស្ស៊ី។

– ការអនុម័តចុងក្រោយនេះ កើតឡើងបន្ទាប់ពីភាពរកាំរកូសរវាងលោក ហ្សេលេនស្គី និងលោក ដូណាល់ ត្រាំ កាលពីដើមខែនេះ នៅពេលដែលសហរដ្ឋអាមេរិក សម្រេចបន្ធូរបន្ថយទណ្ឌកម្មលើប្រទេសរុស្ស៊ី ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងលើប្រេងម៉ាស៊ូត។

– ដោយឡែក ប្រធានាធិបតីសហរដ្ឋអាមេរិក ក៏បានលើកឡើងពីការរៀបចំការបោះឆ្នោតនៅអ៊ុយក្រែនផងដែរ ដោយថា ដល់ពេលហើយដែលអ៊ុយក្រែនត្រូវមានមេដឹកនាំថ្មី ដើម្បីចរចាឈានដល់កិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមជាមួយរុស្ស៊ី។

– គួរបញ្ជាក់ថា ទីក្រុងមូស្គូ បានបើកការឈ្លានពានទ្រង់ទ្រាយធំលើអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ ២០២២ បន្ទាប់ពីបានកាន់កាប់តំបន់គ្រីមៀ (Crimea) និងផ្នែកខ្លះនៃតំបន់ដុនបាស (Donbas) នៅភាគខាងកើត។ ភាពតានតឹងបន្តកើនឡើង ខណៈការវាយប្រហារគ្នាកាន់តែក្ដៅគគុក៕

You might like